ព័ត៌មានទាន់ហេតុការណ៍៖

ប្តីស៊ីដាច់ម៉ូតូមិត្តភក្តិឃាត់ស្រ្តីជាប្រពន្ទចូលប៉ុស្តិ៍ចោមចៅ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ដោយសារខ្ចីម៉ូតូពីអ្នកស្គាល់គ្នាឲ្យទៅប្តីជិះទៅរកទិញម្ហូប បែរជាយកបង្ហួសទៅបាត់ស្រមោល អស់មួយយប់មួយថ្ងៃមិនវិលវិញ ទូរស័ព្ទលែងចូល ត្រូវបានម្ចាស់មូ៉តូប្តឹងនគរបាល កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ដើមបណ្តឹងជាម្ចាស់ម៉ូតូបណ្តឹង មានឈ្មោះ ឈិន សុជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើតភូមិសីមា ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។ រីឯមូ៉តូដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាក ស្កុពីព៌ស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FU-2471 ។

ដោយឡែកស្រ្តីដែលឃាត់ខ្លួននាំចូលប៉ុស្តិ៍មសនឈ្មោះ វ៉ា នីតា អាយុ២៣ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួល ភូមិសង្កាត់កើតហេតុខាងលើ មានស្រុកកំណើតភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន ស្រុកឆ្លូង ខេត្តក្រចេះ ។ ចំណែកប្តី ជាជនសង្ស័យបោកយកម៉ូតូ មានឈ្មោះ ឌុក ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូម៨ក្រសាំងផ្អែម ឃុំទ្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានគេចខ្លួនបាត់ រួមទាំងម៉ូតូមួយគ្រឿងទៅជាមួយ ។

តាមសម្តីភាគីដើមចោទជាជនរងគ្រោះ បានឲ្យដឹងថា ខ្លួននិងជនសង្ស័យជាមនុស្សស្គាល់រាប់អានគ្នា ហើយកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ម្សិលមុិញឈ្មោះ ឌុក ឧត្តម បានទូរស័ព្ទហៅខ្លួនឲ្យមកលេងបន្ទប់ជួលរបស់គេនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ លុះពេលដែលមកដល់ហើយ ប្រពន្ធជនសង្ស័យបានខ្ចីមូ៉តូ ឲ្យប្តីជិះទៅរកទិញម្ហូបទទួលភ្ញៀវ យូរៗមកលេងម្តង បានកូនសោជិះចាកចេញទៅបាត់ហើយ បែជាបាត់រហូត ពេលនោះបាយក៏លែងឆ្ងាញ់ដែរ ដោយខ្វល់នឹងមូ៉តូ ទូរស័ព្ទក៏ចុចលែងចូល ចាំបាត់ៗមិនឃើញវិលមកវិញ ឆ្លងកាត់រយះពេលអស់១យប់១ថ្ងៃទីហើយ នៅតែមិនឃើញវិលវិញ ដឹងថាពិតជាឆបោកយកម៉ូតូហើយ នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ជនរងគ្រោះ ទាំងប្រពន្ធ និងមិត្តភក្តិនាំគ្នាទៅចាប់ឃាត់ហៅស្រ្តីជាប្រពន្ធរបស់ជនសង្ស័យ ដែលជាអ្នកធានា នាំមកចូលប៉ុស្តិ៍ប៉ូលិស ដើម្បីនិយាយគ្នា ។

ដោយសារតែដើមបណ្តឹង និងស្ត្រីដែលឃាត់ខ្លួននោះជាអ្នករាប់អានគ្នា ទើបភាគីខាងដើមបណ្តឹងឲ្យទៅលោះម៉ូតូមកវិញ ដើម្បីបញ្ចប់រឿង៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖