ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបន្តហាមនាំចូលស្បៀងអាហារពីអឺរ៉ុបដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងមូស្គូបានអនុម័តតបទៅនឹងការដាក់ទណ្ឌកម្មរបស់អឺរ៉ុបដោយការមិននាំចូលបន្លែ ស្បៀងអាហារពីអឺរ៉ុប ឡើយ។

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dimitry Medvedev បានឲ្យដឹងថា «យើងនៅតែ បន្តរក្សាការដាក់ទណ្ឌកម្មតបទៅអឺរ៉ុបវិញ»។ លោកបន្តទៀតថា វិស័យកសិកម្មនិងឧស្សាហកម្មគឺជារឿងចាំបាច់នៅក្នុងប្រទេសរុស្ស៊ី ហើយរុស្ស៊ី នឹងបង្កើនវិស័យនេះដើម្បីប្រកួតប្រជែងជាមួយអឺរ៉ុប។

នាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មតបទៅនឹងអឺរ៉ុបត្រូវបាន ក្រុមហ៊ុនជាច្រើននៅរុស្សុីបង្ហាញការពេញចិត្តយ៉ាងខ្លាំង ។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បញ្ជាក់ទៀតថាការដាក់ទណ្ឌកម្មទាំងនោះមិនមែនជាការឌឺដងឲ្យលោកខាងលិចឡើយ គឺដើម្បីជំរុញឲ្យវិស័យផលិត និងប្រើប្រាស់ នៅរុស្ស៊ីកើនឡើង។

កាលពីខែមុន ប្រធានាធិបតីរុស្ស៊ីបាន បញ្ជាក់ថា ការដាក់ទណ្ឌកម្មលើមុខទំនិញកសិកម្មអាចនឹងអូសបន្លាយរយៈពេលយូរនាំមកនូវផលប្រយោជន៍ជាច្រើនដល់វិស័យ សេដ្ឋកិច្ចរុស្ស៊ី ក៏ដូចជាទីផ្សារផលិតផល ក្នុងស្រុក។ រដ្ឋាភិបាលរុស្ស៊ីបានដាក់ទណ្ឌកម្មតបទៅអឺរ៉ុបវិញតាំងពីឆ្នាំ២០១៤ គឺ ចាប់តាំងពីអឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែលដាក់បញ្ចូលតំបន់ស្វយ័តគ្រីមៀនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក បានធ្វើឲ្យភាគីទាំងសងខាងត្រូវខាតបង់ ដូចគ្នា មិនមែនតែរុស្ស៊ីម្នាក់ទេដែលត្រូវ ខាងបង់គឺ ប្រទេសជាច្រើននៅលោកខាងលិចក៏ត្រូវខាតបង់ដូចគ្នាដែរ។ កន្លងមកក្រុមអ្នកវិភាគបានដាក់សំណួរសួរថា ការ ខិតខំដាក់គំនាបទៅលើទីក្រុងមូស្គូគឺជា រឿងឥតប្រយោជន៍។

ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ីមិនបានធ្លាក់ទៅក្នុងគោលដៅដែលប្រទេសលោកខាងលិចបានលើកឡើងឡើយ ទាំងនោះហើយបានធ្វើឲ្យការខាតបង់មិនមែនតែ ប្រទេសរុស្ស៊ីនោះទេ គឺប្រទេសតំបន់អឺរ៉ុបក៏ជាអ្នកខាតបង់ដូចរុស្ស៊ីដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ 3Sat របស់អាល្លឺម៉ង់ សាស្ត្រាចារ្យ Gerhard Mangott មកពីមហាវិទ្យាល័យ Innsbruck ផ្នែកទំនាក់ទំនងការបរទេស បានបញ្ជាក់ថា គោលនយោបាយការខិតខំរបស់លោកខាងលិចទៅលើប្រទេសរុស្សុី ពិតជាឥតប្រយោជន៍មិនប៉ះពាល់ដល់គោល នយោបាយការបរទេសរបស់រុស្ស៊ីនោះឡើយ។

លោក Gerhard Mangott បានលើក ឡើងថា ការដាក់ទណ្ឌកម្មទៅលើរុស្សីគឺជា នយោបាយខុសឆ្គងរបស់លោកខាងលិច ធ្វើឲ្យលោកខាងលិចត្រូវខាតបង់សេដ្ឋកិច្ចយ៉ាងច្រើន។

តាមរបាយការណ៍របស់ប្រទេសអាល្លឺម៉ង់បានបង្ហាញឲ្យឃើញថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបានធ្វើឲ្យពលរដ្ឋអាល្លឺម៉ង់ជាង៦០ពាន់នាក់បាត់បង់ការងារធ្វើ និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសតំបន់អឺរ៉ុបខាតបង់ទឹកប្រាក់រាប់រយពាន់លានអឺរ៉ូ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែធ្នូ ក្នុងឱកាសខួបពីរឆ្នាំថ្ងៃដែលលោក Donald Tusk កាន់តំណែងជាប្រធាន គណៈកម្មាធិការអឺរ៉ុបលោកបានបញ្ជាក់ថា អឺរ៉ុបនៅតែរក្សាការដាក់ទណ្ឌកម្មរុស្ស៊ី។ ប៉ុន្តែលោកបញ្ជាក់បន្តទៀតថា ការដែល រក្សាការឯកភាពគ្នាក្នុងគោលនយោបាយ ចំពោះរុស្ស៊ីអាចជួបផលលំបាកក្រោយ ពេលលោក ដូណាល់ ត្រាំ ឡើងកាន់ តំណែងប្រធានាធិបតីអាមេរិក។

លោក Donald Tusk អតីតនាយករដ្ឋ មន្ត្រីប៉ូឡូញនៅតែទទួលបានការគាំទ្រខ្ពស់ ពីប្រទេសបារាំង អាល្លឺម៉ង់ និងអាមេរិក ក្នុងការបន្តសកម្មភាពទប់ស្កាត់ និងការ ពង្រីកកម្លាំងទប់ស្កាត់យោធារបស់រុស្ស៊ី។

ប្រធានសហគមន៍អឺរ៉ុប Donald Tusk សង្ឃឹមថា លោកខាងលិចនឹងអូសបន្លាយពេលវេលាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីបន្ថែម៦ខែទៀត ហើយគម្រោងនោះនឹងត្រូវសហគមន៍អឺរ៉ុបអនុម័តនៅខែមករា ឆ្នាំ ២០១៧។

លោក Donald Tusk បញ្ជាក់ថា ប្រធា នាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បាន យកចិត្តទុកដាក់ទៅលើបញ្ហាអង់គ្លេស ចាកចេញពីអឺរ៉ុបជាងការប្រឆាំងនឹងរុស្ស៊ី។ ចំណុចទាំងនោះហើយបានធ្វើឲ្យប្រទេសតំបន់អឺរ៉ុបជួបផលលំបាកយ៉ាងខ្លាំងក្នុងការ អនុវត្តនយោបាយប្រឆាំងរុស្ស៊ី។

សហគមន៍អឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មលើរុស្ស៊ីតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្រោយពេលរុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀរបស់អ៊ុយក្រែនស្ថិតនៅក្នុងការគ្រប់ គ្រងរបស់ខ្លួន៕ ម៉ែវ សាធី

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dimitry Medvedev

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dimitry Medvedev


ចែករំលែក៖