ព័ត៌មានទាន់ហេតុការណ៍៖

លើកទីមួយនាវាផ្ទុកយន្តហោះចិនចូលរួមធ្វើសមយុទ្ធ

ចែករំលែក៖

យន្តហោះរាប់សិបគ្រឿងនាវាចម្បាំង ក្នុងនោះមាននាវាផ្ទុកយន្តហោះលីវនីញ របស់ចិនបានចូលរួមធ្វើសមយុទ្ធជាលើកដំបូងរបស់ខ្លួនដោយមានការបាញ់គ្រាប់ ពិតនៅលើដែនសមុទ្រទៀតផង។ សកម្មភាពខាងលើគឺជាការបង្ហាញពីសមត្ថភាពយោធារបស់ទីក្រុងប៉េកាំងក្នុងការគ្រប់ គ្រងដែនសមុទ្រ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីកាលពីថ្ងៃទី ១៥ ខែធ្នូ បានបញ្ជាក់ថា ក្រុមនាវាចម្បាំង នាវាផ្ទុកយន្តហោះដំបូងរបស់ចិនបានចូលរួមធ្វើសមយុទ្ធ។ បណ្តាញទូរទស្សន៍ CCTV ក៏បានផ្សព្វផ្សាយរូបភាពនៃការធ្វើសមយុទ្ធ បាញ់មីស៊ីលចេញពីយន្តហោះចម្បាំង J15 ដែលហោះហើរចេញពីនាវាផ្ទុកយន្តហោះ។

នេះជាលើកទីមួយដែលមានការធ្វើ សមយុទ្ធបាញ់គ្រាប់ពិត និងបាញ់មីស៊ីលចេញពីនាវាផ្ទុកយន្តហោះលីវនីញ។ នាវា ផ្ទុកយន្តហោះលីវនីញ និងយន្តហោះជាច្រើនទៀតបានចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះក្រោយពេលរដ្ឋាភិបាលចិនបានប្រកាសថា នាវាលីវនីញបានត្រៀមលក្ខណៈ ធ្វើសង្គ្រាម។

កន្លងមកចិនបានបង្ហាញយន្តហោះ ចម្បាំង J-15 នៅក្នុងកម្មវិធីមួយ។ លោក Yin Zhou មន្ត្រីយោធាបានឲ្យដឹងថានៅ ពេលបង្កើតទៅជាក្រុមយន្តហោះJ-15 មាន៨គ្រឿងធ្វើឲ្យកម្លាំងទាហានអាកាសកាន់តែខ្លាំងឡើង។ ចំណែកនាវាផ្ទុកយន្ត ហោះ លីវនីញអាចផ្ទុកបានយន្តហោះរហូត ដល់ទៅ២០គ្រឿង។

យន្តហោះខាងលើអាចហោះហើរបានក្នុងល្បឿន៥៥១ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចបំបាំងកាយពីប្រព័ន្ធរ៉ាដាសត្រូវទៀតផង៕ ម៉ែវ សាធី

26585323383_303d40a4eb_b


ចែករំលែក៖