ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាសែតកម្ពុជាមានវិជ្ជាជីវៈគ្រប់គ្រាន់មិនចាញ់អ្នកកាសែតបរទេសនៅអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងកិច្ចពិភាក្សាតុមូល លើការប្រៀបធៀបស្ថានភាពប្រព័ន្ធផ្សព្វ ផ្សាយនៅកម្ពុជានឹងបណ្ដាញប្រទេសក្នុងអាស៊ាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ក្រោយមអធិបតីភាពលោកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ។ ថ្លែងក្នុងឱកាសនោះលោករដ្ឋមន្ត្រីមានប្រសាសន៍ថា អ្នកកាសែតនៅក្នុងប្រទេសកម្ពុជាមានវិជ្ជាជីវៈគ្រប់គ្រាន់មិនចាញ់អ្នកកាសែតបរទេសនៅក្នុងចំណោមប្រទេសអាស៊ាននោះទេ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌ទៀតថា “បើនិយាយអំពី កម្រិតវិជ្ជាជីវៈអ្នកកាសែតយើងគ្រាន់បើហើយមិនចាញ់គេទេក្នុងចំណោមប្រទេសអាស៊ាន។ ប៉ុន្តែមានចំណុចខ្សោយខ្លះដែរ គឺកម្រិតភាពអ្នកកាសែតយើងមិនទាន់មានក៏ប៉ុន្ដែការងារយកព័ត៌មានយើងបានហើយ តែកម្រិតភាពរបស់យើងនៅខ្សោយនេះជាចំណុចធំ”។ត្រង់នេះហើយដែលលោកសុំ អំពាវនាវឲ្យអ្នកកាសែតនៅកម្ពុជា ត្រូវតាម ដានមើលកាសែតអន្ដរជាតិនិងទស្សនាវដ្ដីអន្ដរជាតិនានា ព្រោះវាជាកត្តាសំខាន់ដើម្បី ឲ្យមានភាពចាស់ទុំនិងមានភាពរឹងមាំក្នុងការសរសេររឿងនីមួយៗនិងការវិភាគពីស្ថានការណ៍នានាឲ្យបានគ្រប់ជ្រុងជ្រោយមិនថ្លោះធ្លោយ ។

លោករដ្ឋមន្រី្តបន្តថា អ្នកកាសែតនៅ កម្ពុជាមួយចំនួនខ្វះចំណេះដឹងក្នុងការ វិភាគព្រឹត្តិការណ៍នីមួយៗ ជាពិសេសភាព ការណ៍ក្នុងតំបន់និងសភាពការណ៍អន្ដរ ជាតិ។ ដូច្នេះអ្នកកាសែតនៅកម្ពុជាត្រូវមើលកាសែតអន្ដរជាតិឲ្យបានច្រើនដើម្បីឲ្យចេះដឹងក្នុងការវិភាគរឿង។

ទាក់ទិននិងព័ត៌មានតាមហ្វេសប៊ុកវិញលោករដ្ឋមន្ត្រីមានប្រសាសន៍ថាព័ត៌មាន តាមសង្គមហ្វេសប៊ុកមិនអាចទទួលខុសត្រូវលើព័ត៌មានរបស់ខ្លួនបានទេ ប៉ុន្តែ ករណីខ្លះប៉ះពាល់ដល់បុគ្គល សន្តិសុខក្នុងសង្គមគេអាចប្ដឹងបាន។

ជាមួយគ្នានេះដែរលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានមាន ប្រសាសន៍ថាវិស័យសារព័ត៌មានយើងនៅកម្ពុជាមិនចាញ់នៅក្នុងតំបន់អាស៊ានក៏ ប៉ុន្ដែនៅកម្ពុជាយើងសេរីភាពសារព័ត៌មានបានលេខមួយ។ កម្ពុជាយើងចង់ផ្លាស់ប្ដូរ បទពិសោធន៍គ្នាទៅវិញទៅមករវាងអ្នកកាសែតអន្ដរជាតិ នឹងអ្នកកាសែតកម្ពុជាយើងឲ្យបានច្រើនប្រយោជន៍ធ្វើព័ត៌មានមាន តម្លាភាពនិងមិនថ្លោះធ្លោយជូនដល់ប្រជាពលរដ្ឋក្នុងតំបន់និងពិភពលោក ៕ ប្រាថ្នា

img_7487 img_7483 img_7481 img_7477 img_7476 fullsizerender img_7486 img_7485 img_7480 img_7473


ចែករំលែក៖