ខេត្តស្វាយរៀង៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត អគ្គ លេខាធិការរងគណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយសមាជិកសមា គមអតីតយុទ្ធជនកម្ពុជា ចំនួន ១.០៤១នាក់ មកពីក្រុងបាវិត ស្រុកចន្ទ្រា ស្រុកកំពង់រោទ៍ ស្រុករមាសហែក និងកងកម្លាំងប្រដាប់ អាវុធ គ្រួសារអតីតយុទ្ធជនជាច្រើននាក់ ផងដែរនៅខេត្តស្វាយរៀង។
លោក ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍ថា ការជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកសមាគមអតីត យុទ្ធជនកម្ពុជានាពេលនេះ គឺជាការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលតែងតែគិតគូរជាប្រចាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អ៊ំ ពូ មីង ហើយបានចាត់ឲ្យក្រុមការងារចុះ សួរសុខទុក្ខដោយផ្ទាល់ដើម្បីជាការថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ៊ំពូមីងទាំងអស់ដែលបានពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិដែលធ្វើឲ្យ យើងរស់នៅក្នុងសុខសន្តិភាពរហូតមក ដល់ពេលនេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនបោះបង់អតីតយុទ្ធជនចោលនោះទេ បើទោះបីបានបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ។ លើសពីនេះប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់កម្រិត ជីវភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ អាវុធ អតីតយុទ្ធជនតាមរយៈការដំឡើងប្រាក់បៀវត្ស ការផ្តល់ទីជម្រក ការផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ ផ្សេងៗទៀត។
លោក ហ៊ុន ម៉ាណែត បានបន្តថា គោលនយោបាយ និងយន្តការទាំងនេះ ដែលសមាគមអតីតយុទ្ធជនយកចិត្តទុកដាក់រៀបចំនេះគឺដើម្បីផ្តល់ផលប្រយោជន៍សម្រាប់អតីតយុទ្ធជន និងសម្រាប់កម្លាំងប្រដាប់អាវុធសំដៅលើកស្ទួយទាំងកម្រិតជីវភាព និងលើកតម្កើងទាំងកិត្តិយសដែលនេះគឺជាការថ្លែងនូវគុណូបការៈនៃការ លះបង់របស់អតីតយុទ្ធជនក្នុងការបំពេញ ភារកិច្ចស្វែងរកសន្តិភាពជូនប្រជាជន៕ ហេង នរិន្រ្ទ