ភ្នំពេញ៖ ប្រជាពលរដ្ឋសហគមន៍ភូមិ ទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រមាណជិត១០០នាក់នៅព្រឹកថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៦នេះ បានប្រមូលផ្ដុំគ្នាទប់ស្កាត់ការសាងសង់សំណង់មួយកន្លែង ដែលមានទីតាំងនៅផ្លូវ៥៩៨ កែងផ្លូវលេខ ១៩៧៤ ក្រោយពីការសុំកិច្ចអន្តរាគមន៍ពីនាយករដ្ឋបាល សាលាខណ្ឌសែនសុខមិន មានដំណោះស្រាយ ។
លោកនាយករដ្ឋបាលសាលាខណ្ឌសែនសុខថ្លែងតាមទូរស័ព្ទថា លោកពុំមានសមត្ថភាពក្នុងការទប់ស្កាត់រឿងនេះទេ ដោយ លោកបានបញ្ជាក់ថា កម្លាំងរបស់ខណ្ឌបានទៅធ្វើទស្សនកិច្ចនៅខេត្តមណ្ឌលគីរីអស់ ហើយ ចំណែកលោកអភិបាល ក៏ជាប់ រវល់ប្រជុំផងដែរ ។
លោកសូមឲ្យប្រជាពលរដ្ឋទំនាក់ទំនងផ្ទាល់ទៅលោកចៅសង្កាត់ភ្នំពេញថ្មីវិញតែ នៅពេលប្រជាពលរដ្ឋទំនាក់ទំនងទៅលោកចៅសង្កាត់លោកចៅសង្កាត់ថា គេជាប់ប្រជុំ អស់ហើយ និងសូមឲ្យប្រជាពលរដ្ឋថត បង្ហោះតាមហ្វេសប៊ុកទៅដើម្បីឲ្យថ្នាក់ដឹកនាំជ្រាប ។
យ៉ាងណាមិញប្រជាពលរដ្ឋបាននិយាយ ថា ពួកគាត់ខ្លាចសំណង់នេះ ចេះតែបន្ត ដំណើរការទៅមុខបន្តទៀត ទើបសំណូម ពរដល់លោកអភិបាល ខណ្ឌសែន សុខ មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ការសាង សង់នេះឲ្យខាងតែបានផង ។ ព្រោះសំណង់ មួយនេះសាលាខណ្ឌធ្លាប់ចុះមកទប់ស្កាត់ម្ដងជាពីរដងរួចមកហើយ កាលពីសប្ដាហ៍ មុន ។ ចំពោះការសាងសង់លើកនេះ ម្ចាស់សំណង់ថា មានការឯកភាពគ្នាពី សាលាខណ្ឌរួចហើយដែរ តែនៅពេល ប្រជាពលរដ្ឋសួររកលិខិតអនុញ្ញាតពុំមាន នោះទេ ។
ប្រជាពលរដ្ឋបានសំណូមពរទៅលោកអភិបាលខណ្ឌ, លោកប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូន, មន្ទីររៀបចំដែនដីនគរូប នីយកម្ម និងសំណង់ មេត្តាជួយពន្លឿនក្នុងការចុះបញ្ជីដី និងស្ថាបនាផ្លូវ ជូនពួកគាត់ ឲ្យបានឆាប់រហ័សផង ព្រោះ លោក ប៉ា សុជាតិវង្ស បានចេញលិខិដល់ទៅ៦ លិខិត ហើយដើម្បីបើកផ្លូវ១៩៧៤នេះ តែរហូតមកដល់ពេលនេះមិនទាន់មាន ដំណើការអ្វីទាំងអស់ ៕ ហេង នរិន្ទ្រ