ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់លួចគាស់ទូកុងតឺន័ររត់ទៅលាក់ខ្លួននៅខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបាន សហការជាមួយកម្លាំងនគរបាលខេត្ត រតនគិរីកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់លួចគាស់ ទម្លុះទម្លាយទូកុងតឺន័រ នៅចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានរំលឹកថាជនសង្ស័យខាងលើនេះកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅបានធ្វើសកម្មភាពគាស់ទម្លុះ ទម្លាយទូកុងតឺន័រ លួចយកសម្ភារខោអាវ ស្បែកជើង នៅក្នុងខេត្តកំពង់ស្ពឺនិងខេត្ត កណ្តាលហើយនៅក្រោយចាប់បក្ខពួកជនសង្ស័យបានរត់មកលាក់ខ្លួននៅខេត្តរតនគិរី។
បើតាមសមត្ថកិច្ចនគរបាលប្រាប់ឲ្យ ដឹងទៀតថា ដោយប្រើប្រាស់វិធានការ ជំនាញសមត្ថកិច្ចបានកំណត់ទីតាំងជនសង្ស័យលាក់ខ្លួនទើបឈានដល់ការឃាត់ខ្លួនតែម្តង។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌ ឲ្យដឹងថាជនសង្ស័យឈ្មោះ ប៊ុត រ៉េម អាយុ ២៧ឆ្នាំ មុខរបរបើករថយន្តកុងតឺន័រ រស់នៅ ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ នៅវេលា ម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែ ធ្នូបានប្រគល់ឲ្យនគរបាលនាយកដ្ឋានព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃដែលជាម្ចាស់ករណីចាត់ការបន្តតាមច្បាប់៕ វុទ្ធ ឦសាន្ត

1


ចែករំលែក៖