ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះរុស្ស៊ីដឹកអ្នកដំណើរ៣៩នាក់ជួបគ្រោះថ្នាក់

ចែករំលែក៖

យន្តហោះយោធាមួយគ្រឿងរបស់រុស្ស៊ីប្រភេទ Il-18 ដឹកអ្នកដំណើរ៣២នាក់ និងក្រុមពហុនិការ ៧នាក់ បានជួបគ្រោះថ្នាក់នៅតំបន់ sakha ប្រទេសរុស្សី ។

សារព័ត៌មានរុស្ស៊ី RIA novosti បានដកស្រងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកនៅលើយន្តហោះទាំង៣៩នាក់ នៅរស់ទាំងអស់ ប៉ុន្តែមាន១៦នាក់រងរបួសជាទម្ងន់ ។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ទៀតថា «អ្នករងរបួសទាំងអស់បានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅ Tiksi តាមឧទ្ធម្ភាគចក្រ» ។

តាមរបាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះធ្លាក់ចុះដីនៅវេលាម៉ោង៤និង៤៥នាទី ម៉ោងនៅក្នុងតំបន់ មានចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិ Tiksi ប្រមាន៣០គីឡូម៉ែត្រ។ យន្តហោះខាងលើធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Kansk ។

កន្លងមក សារព័ត៌មាន TASS បានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះយោធាប្រភេទ Ilyushin IL-18 ហោះហើរចេញពីអាកាសយានដ្ឋាន Koltsovo នៅថ្ងៃទី១៩ ខែធ្នូ ហើយបានធ្លាក់ចុះដីនៅចម្ងាយពីអាកាសយានដ្ឋាន២៧គីឡូម៉ែត្រ។

សារព័ត៌មានRIA novosti ក្រោយមកបានផ្សាយថា មានមនុស្ស៥នាក់នៅរស់ ក្រោយពេលយន្តហោះធ្លាកបែកជា៣បំណែកធំៗប៉ុន្តែមិនផ្ទុះនោះឡើយ។

ការធ្លាក់យន្តហោះប្រសិនបើមិនផ្ទុះនោះ នឹងមានអ្នកនៅរស់ ប៉ុន្តែភាគច្រើនយន្តហោះធ្លាក់ គឺផ្ទុះដោយសារតែមានល្បឿនលឿន និងមានថាមពលជាច្រើននៅលើយន្តហោះ។

ការធ្លាក់មិនផ្ទុះដូចជាយន្តហោះដឹកកីឡាករប្រេស៊ីលជាដើម ដោយសារតែអស់សាំងពេលធ្លាក់មិនបណ្តាលឲ្យផ្ទុះឡើយ ទើបមានអ្នកនៅរស់។

ជាទូទៅបើយន្តហោះមិនទម្លាក់កង់ត្រូវចុះចត់ទាំងប្រថុយនោះគឺអាកាសយានឹកត្រូវបញ្ចាយន្តហោះឆ្វែលចុះឡើយឲ្យសាំងជិតអស់ទើបចុះចត់ ចៀសវាងមានការផ្ទុះកើតឡើង៕ ម៉ែវ សាធី

1048723772


ចែករំលែក៖