ព័ត៌មានទាន់ហេតុការណ៍៖

អត់ដែលស្គាល់គ្នាសោះហ៊ានទៅផឹកស្រាជាមួយត្រូវជនសង្ស័យដាក់ថ្នាំយកម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រត់ទៅ បន្ទាប់ពីចាញ់បោកជនសង្ស័យ ដែលមិនដែលស្គាល់គ្នាសោះបានបបួលផឹកស្រាហើយដាក់ថ្នាំយកម៉ូតូទៅបាត់ពីយប់លុវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរបាលបាលចោមចៅសុំការអន្តរាគមន៍។

បុរសរងគ្រោះខាងលើនោះឈ្មោះឌួង នា អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅក្នុង ភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្នាក់នៅផ្ទះលេខ៥០៩ ភូមិ១ សង្កាត់ច្រាំងចម្រះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែលត្រូវបាត់បង់នោះ ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX-3968 ដោយឡែកជនសង្ស័យមានគ្នា២ទៅ៣នាក់។

ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុមានជនមិនស្គាល់ អត្តសញ្ញាណម្នាក់ រួមនិងបក្ខពួកបបួលផឹកស្រាជាមួយ នៅម្ដុំផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ច្រាំង ចម្រេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបានផឹកអស់ស្រាកន្លះលីត្រ បន្ទាប់មក ជននោះ បានទះស្មាខ្លួន ១ដៃ និងបានបញ្ជាឲ្យខ្លួនយកម៉ូតូជិះថែមទៀត។ ដោយសារជននោះទះស្មាបានធ្វើឲ្យខ្លួន មានអារម្មណ៍ថា ត្រូវថ្នាំ ហើយខណៈនោះខ្លួនបានវង្វេងលែងដឹងអី ក៏បានទៅយកម៉ូតូឲ្យជននោះជិះ បន្ទាប់មកជននោះបាន ឌុបខ្លួន ពង្វាងផ្លូវបង្វែងដានត្រឡប់ចុះត្រឡប់ឡើង ពេញរាជធានីភ្នំពេញ តាំងពីព្រលប់ ថ្ងៃទី១៧ ខែធ្នូ រហូតដល់ជិតភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ និងបាននិយាយបញ្ចុះបញ្ចូលពង្វក់ រហូតភ្លេចភ្លាំងស្មារតី អស់ ទើបក្រុមជនសង្ស័យខាងលើ បានដឹកខ្លួនទៅកាន់ផ្ទះជួលមួយកន្លែង នៅម្ដុំភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបទម្លាក់ខ្លួនចុះ និងបានលួចយកម៉ូតូជិះគេចខ្លួនបាត់តែម្ដង។

ក្រោយពីជននោះយកម៉ូតូទៅបាត់ ទើបរូបគេភ្ញាក់ខ្លួន ហើយមានអាការៈទន់ដៃទន់ជើង និងត្រូវបានក្រុមគ្រួសារនាំទៅកាន់គ្លីនិកឯកជនមួយ និងបានដាក់សេរ៉ូមអស់ចំនួន២កំប្លោកទើបស្វាង ហើយរហូតដល់វេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ក៏បានធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍នគរបាលចាមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យនជួយអន្តរាគមន៍៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖