ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអាមេរិកប្រចាំណាតូ បញ្ជាក់ថា រុស្ស៊ីគ្មានគម្រោងវាយប្រហារ សម្ព័ន្ធមិត្តយោធាណាតូឡើយ

ចែករំលែក៖

លោក Douglas Lute តំណាងអាមេរិកប្រចាំនៅអង្គការណាតូបានប្រកាសនៅក្នុងបទសម្ភាស៍មួយជាមួយសារព័ត៌មាន  ABC news ថា តាមទស្សនៈផ្ទាល់ខ្លួនរបស់លោក រុស្ស៊ីគ្មានគម្រោងវាយប្រហារណាតូនោះឡើយ។

លោក Douglas Lute បញ្ជាក់ថា «ខ្ញុំជឿជាក់ថា រុស្ស៊ី គ្មានគម្រោងវាយប្រហារណាតូឡើយ ប៉ុន្តែមិនមានន័យថា យើងមិនការពារនោះឡើយ ។ នៅពេលនេះ អាមេរិកមានតួនាទីការពារសន្តិសុខដល់ប្រទេសជាមិត្ត ដូចជា Estonia ជាដើមដោយសារតែប្រទេសនោះ តនៅក្នុងតំបន់យុទ្ធសាស្ត្រ ជាប់ព្រំដែនរុស្ស៊ី ងាយរងការវាងប្រហារពីរុស្ស៊ី។

តាមការប្រកាសរបស់មន្ត្រីណាតូ  អង្គការនេះទទួលខុសត្រូវ ការពារសម្ព័ន្ធមិត្តដែលអាចរងការវាយប្រហារពីរុស្ស៊ី។

លោក Douglas Lute បានបញ្ជាក់ថា បើទោះបីរុស្ស៊ីបានវាយប្រហារតាមបណ្តាញនៅក្នុងការបោះឆ្នោតអាមេរិក មិនស្ថិតនៅក្នុងរបៀវារៈនៃកិច្ចប្រជុំរុស្ស៊ី ណាតូ ឡើយប៉ុន្តែប្រទេសមួយចំនួននឹងលើកឡើងពីបញ្ហាខាងលើ។

ការប្រកាសខាងលើរបស់មន្ត្រីអាមេរិកកើតឡើងក្រោយពេល ដែលរុស្ស៊ី និងអាមេរិកមានសញ្ញាល្អប្រសើរនឹងគ្នាវិញ នៅក្រោយការដឹកនារបស់ប្រធានាធិបតីដូណាល់ ត្រាំនាពេលខាងមុខ ។ លោកត្រាំបានតែងតាំងបុគ្គលដែលមានភាពជិតស្និទ្ធនឹងរុស្ស៊ីឲ្យកាន់តំណែងសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល ៕ ម៉ែវ សាធី

 

2670532_fhkl


ចែករំលែក៖