ភ្នំពេញ៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតបានកើតឡើងចំពោះអតីតពិធីការិនី កញ្ញាឯក សុជាតាហៅ សាសា បនញទាប់ពីនាងត្រូវបានមីក្រូហិរញ្ញវត្ថុមួយចេញសេចក្តីប្រកាសឲ្យចូលខ្លួនដោះស្រាយបំណុលដែលជំពាក។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងកាលពីនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយធនាគារបានទុកពេលឲ្យនាងចំនួន៧ថ្ងៃទៀតដើម្បីចូលខ្លួដោះស្រាយបំណុលថ្លៃទិញរថយន្តទំនើបបង់រំលោះ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុពិភពថ្មី ដែលបានបង្ហោះនូវសេចក្តីប្រកាសមួយដោយបានបង្កាប់ឲ្យពិធីការិនីសាសាដែលមានរឿងប្តឹងផ្តល់ជាមួយនិងឧកញ៉ាសុខប៊ុនកន្លងទៅនោះឲ្យចូលខ្លួនដោះស្រាយលើករណីកញ្ញាបានបង់រំលោះនូវរថយន្តPorsche ពណ៌សសេរីឆ្នាំ២០១២ពាក់ស្លាកលេខភ្នំពេញ2AD-7888ហើយមិនបានបំពេញកព្វកិច្ចជាកូនបំណុលដល់គ្រឹះស្ថាន។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីអតីតតារាស្រីខាងលើនោះទេ។ ប៉ុន្តែក្រោយកើតរឿងរ៉ាវត្រូវឧកញ៉ាវាយតប់រហូតផ្អើលអស់មួយនគរនោះគឺនាងត្រូវបានអ្នកសិល្បៈលើកឡើងថាកំពុងរស់នៅជាមួយនឹងភាពហ៊ឺហា ប៉ុន្តែកម្លងមកនាងក៏ត្រូវបុរសម្នាក់ប្តឹងផ្តល់ឡើងដល់តុលាការម្តងហើយដែរក្នុងករណីចេញសែកស្អុយ និងមិនធ្វើការដោះស្រាយបំណុលដែលជំពាក់គេផងដែរ៕ វឌ្ឍនា