ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងកត់កន្ទុយលេខខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរសង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យហាក់បីដូចជា មើលស្រាលលើបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដែលសម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់ វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ កន្ទុយលេខវៀតណាមដែលកំពុងជ្រក ក្រោមស្លាកឆ្នោតខ្មែរ ។ ដោយឡែកឆ្នោត កន្ទុយលេខខុសច្បាប់បាននិងកំពុងកក្រើកឡើងវិញនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមាន ជ័យហើយមន្ត្រីនគរបាលប៉ុស្តិ៍កំពុងជួយបិទបាំងគ្រប់បែបយ៉ាងដោយនិយាយថាគេកត់ តែឆ្នោតខ្មែរមានច្បាប់អនុញ្ញាត ។ តែតាម ការពិតការកត់ឆ្នោតខ្មែរមិនចំណេញដូច កត់កន្ទុយលេខវៀតណាមេដែលកាត់ទឹក ទុកឲ្យអ្នកកត់ (កូនកញ្ច្រែង)ចំណេញ បានច្រើននោះទេ ។

ហេតុដូច្នេះបើមិនលួចលាក់កត់កន្ទុយលេខវៀតណាម គឺមិន អាចធ្វើទៅរួចឡើយ ។
ការកត់ឆ្នោតខ្មែរក្រុមហ៊ុនឆ្នោតខ្មែរមិនអនុញ្ញាតឲ្យកត់នឹងក្រដាសរ៉ាមទ្រាប់ក្រដាសកាល់គែរនោះទេ តែទីតាំងកត់កន្ទុយលេខ ទាំងនោះភាគច្រើនគេកត់នឹងក្រដាសរ៉ាម ងាយស្រួលបន្លំនឹងកន្ទុយលេខខុសច្បាប់ ។

ទីតាំងផ្ទះលក់ទូរស័ព្ទក្រុម៩ ផ្លូវ៥C ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ទីតាំងផ្ទះលក់ ដូរសម្លៀកបំពាក់វេរលុយMCK ធ្លាប់កត់ កន្ទុយលេខវៀតណាម ក្រោយសាលា សង្កាត់ស្ទឹងមានជ័យ និងហាងកាហ្វេ ផ្លូវ៦២ ភូមិមានជ័យ និងនៅក្នុងផ្សារស្ទឹង មានជ័យថ្មី សុទ្ធតែប្រកបមុខរបរខុស ច្បាប់នេះ ៕  តាឡឹម

20161217_142452


ចែករំលែក៖