ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមិនត្រូវការនាវាមុជទឹកដែលចិនចាប់បានមកវិញឡើយ

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកគួរណាស់តែផ្តល់ឲ្យចិនរក្សាទុកនូវនាវាមុជ ទឹកដែលគ្មានមនុស្សបើកដែលបានចាប់ ទុកនៅក្នុងដែនសមុទ្រអន្តរជាតិ។ នេះបើតាមគេហទំព័រព័ត៌មានរបស់អង់គ្លេស Skynews បានផ្សព្វផ្សាយឲ្យដឹងនៅរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ លោកប្រធា នាធិបតីជាប់ឆ្នោតថ្មីបានសរសេរនៅក្នុង Twitter “យើងគួរតែប្រាប់ចិនថា យើង មិនចង់បាននាវាគ្មានមនុស្សបើកនោះ ដែលពួកគេចាប់ទុកមកវិញឡើយដោយ ទុកឲ្យពួកគេរក្សាទុកចុះ!” ។

លោក ដូណាល់ ត្រាំ មានប្រសាសន៍បែបនេះបន្ទាប់ពីយោធាសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមានការទទួលស្គាល់ និងយោគយល់គ្នាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងសម្រាប់ការនាំយកមកវិញ នូវនាវា មុជទឹកគ្មានមនុស្សបើកដែលត្រូវបានចិន ចាប់ទុកដើម្បីធានាបាន “សុវត្ថិភាពនៃការ វាស់ស្ទង់ដឹងអំពីការធ្វើដំណើរឆ្លងកាត់នាវា ទាំងឡាយ” ។

គេបានដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ លោក ត្រាំ បានសរសេរនៅក្នុងបណ្តាញ សង្គម Twitter ធ្វើការ រិះគន់ទៅលើប្រទេស ចិនដោយប្រើពាក្យមិនសមគួរទៀតផង។ តែក្រោយមកបែរថ្លែងកែសម្រួលវិញ។

រដ្ឋាភិបាលវ៉ាស៊ីនតោនបានថ្លែងថា នាវា មុជទឹកគ្មានមនុស្សបើកនេះជាការស្ទង់ទិន្នន័យវិទ្យាសាស្ត្រនៅក្នុងដែនជម្លោះនៃ សមុទ្រចិនខាងត្បូង ហើយអាចដឹងអំពីទិន្ន ន័យដោយស្ទង់ពីចលនានាវា តែត្រូវបាន រដ្ឋាភិបាលចិនចាប់បាន និងរក្សាទុកកាល ពីថ្ងៃព្រហស្បតិ៍។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៦ ខែធ្នូ ក្រុមនាវិកចិនដែលល្បាតនៅក្នុង សមុទ្រចិនខាងត្បូងចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រពីឆ្នេរហ្វុីលីពីនបានចាប់ ឃាត់ឧបករណ៍ដ្រូនបាតសមុទ្ររបស់ អាមេរិកមួយគ្រឿង។ ក្រសួងការពារជាតិ អាមេរិកបានលើកឡើងថា អំពើនេះគឺជា អំពើខុសច្បាប់ ហើយចិនត្រូវតែប្រគល់ ឧបករណ៍នោះមកឲ្យខាងអាមេរិកវិញ ជា ប្រញាប់។ ហេតុការណ៍នេះកើតឡើង ស្របពេលដែលមួយរយៈចុងក្រោយនេះ លោកប្រធានាធិបតីថ្មីរបស់អាមេរិក ដូ ណាល់ ត្រាំ បានប្រើពាក្យសម្តីធ្ងន់ៗវាយ បកទៅលើចិន។

តាមការឲ្យដឹងពីសំណាក់លោក Peter Cook អ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិកហេតុការណ៍នេះបានកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូងក្បែរឆ្នេរហ្វុីលីពីនចម្ងាយប្រមាណ១០០គីឡូម៉ែត្រដែល ជាដែនទឹកអន្តរជាតិ។ ក្រុមការងារស្រាវជ្រាវសមុទ្ររបស់អាមេរិកកំពុងតែទាញ យកឧបករណ៍ដ្រូនបាតសមុទ្រចំនួន២ គ្រឿងចេញពីក្នុងទឹកក៏ស្រាប់តែមាននាវាចិនមួយនៅមិនឆ្ងាយប៉ុន្មានពីទីនោះបាន មកដណ្តើមយកឧបករណ៍ដ្រូនមួយគ្រឿង បាន។
ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ ថា ឧបករណ៍ដ្រូនទាំងពីរនោះគឺជាឧប ករណ៍ដើម្បីស្ទង់ពីកម្រិតជាតិអំបិល និង សីតុណ្ហភាពក្នុងបាតសមុទ្រ។ ទិន្នន័យពីរមុខនេះមានសារសំខាន់ណាស់សម្រាប់ ដំណើរការនៃនាវាមុជទឹកបាតសមុទ្រ របស់អាមេរិកដែលបំពេញបេសកកម្មនៅតំបន់នោះ។

បើយោងតាមការចុះផ្សាយរបស់កា សែត Global Times របស់ចិនបាន បញ្ជាក់ថា កងនាវាល្បាតចិនបានប្រទះឃើញឧបករណ៍នេះដោយមិនស្គាល់ ប្រភព និងមានការសង្ស័យ ទើបធ្វើការ ឃាត់ទុកដើម្បីធានាដល់សុវត្ថិភាពចរា ចរណ៍សមុទ្រ។ កាសែតចិននេះបានសរ សេរទៀតថា ដោយយោងតាមប្រភពមន្ត្រីក្រសួងការបរទេសចិន គឺចិន និងអាមេរិក កំពុងចរចាគ្នាក្នុងបញ្ហានេះដោយឆ្លងកាត់ក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ។ យ៉ាងណាមិញប្រភពមួយទៀតពីក្រសួង ការបរទេសចិនបានបញ្ជាក់ប្រាប់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP ថា ក្រសួងការពារចិន និងមន្ទីរបញ្ចកោណអាមេរិកកំពុងដោះស្រាយគ្នា ហើយថាភាគីទាំងពីរកំពុងអនុ វត្តន៍ចំណាត់ការដែលសមស្របបំផុតដោយ ពុំមានការធ្វើឲ្យជ្រុលលើសលស់អ្វីទេ។

សូមបញ្ជាក់ថា ហេតុការណ៍ថ្មីនេះបាន កើតឡើងស្របពេលប៉ុន្មានថ្ងៃចុងក្រោយនេះទំនាក់ទំនងរវាងចិននឹងអាមេរិកហាក់ រង្គោះរង្គើស្រាប់ទៅហើយដោយសារតែ សម្តីរបស់លោក ដូណាល់ ត្រាំ ទាក់ទិន ទៅនឹងបញ្ហាកោះតៃវ៉ាន់។ លោក ត្រាំ ថែមទាំងបានចោទចិនទៀតថា បានលេង ខ្សែលើផ្នែកសេដ្ឋកិច្ចដោយបានផ្លាស់ប្តូរ អត្រាប្រាក់យ័នតាមតែចិត្តចង់បាន។ នេះនៅមិនរាប់ពីការប្រទាក់សម្តីគ្នារវាងអាមេ រិកនឹងចិនជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូងផងទេ៕ ម៉ែវ សាធី

1048671360


ចែករំលែក៖