ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានក្រុមជនសង្ស័យមួយក្រុមមានគ្នាបីនាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូនិចមួយគ្រឿងទៅបាត់ខណះដែលជនរងគ្រោះឈប់បត់ជើងតូច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង២០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលូទឹកស្អុយខាងក្រោយវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សំ សំណាង ភេទប្រុស អាយុ២១ ធ្វើការនៅឃ្លាំងស្តុកមាន់នៅជិតផ្សារទួលសង្កែ និងមានស្រុកកំណើតនៅ ភូមិរំចេក៤ ឃុំរតនះ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ឲ្ហយដឹងថា នៅមុនពេលកើតហេតុរូបគេកំពុងតែនៅក្នុងកម្មវិធីបង្កក់កូនរបស់បងប្អូន ដែលនៅជិតកន្លែងកើតហេតុ ហើយបងស្រីរបស់ខ្លួនបានប្រើអោយរូបគេទៅមើលឃ្លាំងព្រោះខ្លាចមានចោគាស់សោចូលយកអីវ៉ាន់ដោយយកម៉ូតូម៉ាកនិច ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 1CS-3621 ដែលជាម៉ូតូរបស់ក្មួយបង្កើត។
ប្រភពបានបន្តថាក្រោយពីមកពីឃ្លាំងវិញពេលជិះជិតដល់កន្លែងកម្មវិធីរូបគេបានឈប់ម៉ូតូបត់ជើងតូចដោយមិនបានដកសោម៉ូតូនោះទេ ពេលដែលកំពុងតែបត់ជើងតូចមិនរួចផងស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នាបីនាក់បានដើរមកវាយរូបគេហើយយកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលទួលសង្កែដើម្បីកំណត់មុខសញ្ញា៕ ព្រែកជ័យ