ភ្នំពេញ៖ វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាកំបូល កម្លាំងអាវុធហត្ថបានអនុវត្តមេរៀនជាក់ស្តែងក្នុងការរក្សាសណ្តាប់ធ្នាប់ និងវាយលុករំដោះជនរងគ្រោះដែលត្រូវជនល្មើសបង្ខាំងទុកក្នុងបន្ទប់នៃអគារមួយ។ លោក ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនការរក្សាសណ្តាប់ធ្នាប់និងការពារសន្តិសុខ និងមានការអមដំណើរពីសំណាក់ លោក ឧត្តមសេនីយ៍ ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរងជាច្រើនរូបផងដែរ។
កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនកម្លាំង ដើម្បីធានាបានជោគជ័យក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន រក្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ៕ សុខ ខេមរា