ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំ បន្តយកឈ្នះនៅក្នុងការបោះឆ្នោតពីតំណាងរាស្ត្រ

ចែករំលែក៖

លោក ដូណាល់ ត្រាំ បន្តទទួលបាន សំឡេងគាំទ្រលើសពី២៧០ ដើម្បីក្លាយទៅជាប្រធានាធិបតីអាមេរិកនៅក្នុង ការបោះឆ្នោតកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦។ ដូច្នេះមហាសេដ្ឋីវ័យ ៧០ឆ្នាំរូបនេះនឹងក្លាយជាប្រធានាធិបតីទី៤៥របស់អាមេរិក ដោយមិនមានអ្វីមករារាំង។

សារព័ត៌មានស៊ីអ៊ិនអ៊ិន បានផ្សាយថាលទ្ធផលបោះឆ្នោតចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅ ក្នុងកិច្ចប្រជុំសភា។

អនុប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោក Mike Pence ជាឥស្សរៈជនទី១ ដែលបានបញ្ជាក់ពីការទទួលជ័យជំនះ ខាងលើ។ បើទោះបីពេលនេះនៅរដ្ឋមួយ ចំនួនតំណាងរាស្ត្រកំពុងតែបោះឆ្នោត ប៉ុន្តែលោក ត្រាំ នៅតែយកឈ្នះក្លាយជា ប្រធានាធិបតីអាមេរិកដដែលបើទោះមានការអូសទាញពីគណបក្សប្រជាធិបតេយ្យយ៉ាងណាក្តី។

នៅក្នុងរដ្ឋតិចសាសតំណាងរាស្ត្រ ២៦ រូបក្នុងចំណោម៣៨ បានបោះឆ្នោតគាំទ្រ លោក ត្រាំ ដូចអ្វីដែលបានសន្យាមុនពេលបោះឆ្នោត។ ក្រៅពីនេះនៅមានរដ្ឋជាច្រើនទៀតក៏បានគាំទ្រលោក ត្រាំ ដូចគ្នា។

លទ្ធផលបោះឆ្នោតនៅថ្ងៃទី១៩ ខែធ្នូ នេះបានធ្វើឲ្យក្រុមប្រឆាំងលោក ដូណាល់ ត្រាំ កាន់តែខកចិត្តមិនតិចលើយ។ កន្លង មកក្រុមសកម្មជនមកពីគណបក្សប្រជា ធិបតេយ្យបានខិតខំបញ្ចុះបញ្ចូលតំណាងរាស្ត្រមិនឲ្យបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ឡើយ។

ក្រោយពេលប្រជុំសភា អនុប្រធានា ធិបតីចាស់លោក ចុ ប៊ៃឌិត នឹងប្រកាស លទ្ធផលនៅថ្ងៃទី៦ ខែមរា ឆ្នាំ២០១៦ ហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក ត្រាំ និងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៥៥៕  ម៉ែវ សាធី

 

trump


ចែករំលែក៖