ព័ត៌មានទាន់ហេតុការណ៍៖

ពីរថ្ងៃមានករណីវាយប្រហារភេរវកម្ម៤លើកសម្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

នៅសប្តាហ៍ទីមួយនៃថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យណូអែលឆ្នាំ២០១៦ ប្រឈមនឹងរឿងមិនល្អទាល់តែសោះដោយ មានការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ ដោយក្នុងរយៈពេលពីរថ្ងៃមានការវាយ ប្រហារដល់ទៅ៤លើកសម្លាប់មនុស្ស៧៥នាក់។

សារព័ត៌ស៊ីអិនអិនបានផ្សាយថា ការ វាយប្រហារភេរវកម្មនៅមានការផ្សារភ្ជាប់គ្នាបង្កឡើងដោយក្រោយអ៊ិស្លាម IS ។

ការវាយប្រហារនៅតំបន់ Karak ប្រទេស Jordan

ខ្មាន់កាំភ្លើងវាយប្រហារបានប្រើប្រាស់កាំភ្លើងយន្តសម្រុកចូលវិមាន Karak ជា ទីតាំទេសចរណ៍ដ៏ល្បីនៅក្នុងតំបន់នេះ សម្លាប់មនុស្ស១០នាក់និង៣៤នាក់រងរបួស នៅថ្ងៃទី១៨ ខែធ្នូ។ ក្រុមភេរវកម្ម IS បាន ចេញមុខអះអាងថា ជាសកម្មភាពរបស់ ខ្លួន។ ខ្មាន់កាំភ្លើងមានគ្នា៤នាក់ ហើយ៤នាក់នោះត្រូវបានបាញ់សម្លាប់នៅនឹង កន្លែង។ នេះជាលើកទីមួយដែលទីតាំង ទេសចរណ៍រងការបាញ់ប្រហារនៅ Jordan មិនធ្លាប់មានក្នុងរយៈពេលជាងមួយទស វត្សកន្លងមក។

វាយប្រហារនៅទីក្រុង Aden ប្រទេស យេមែន

ទាហាន៥២នាក់ស្លាប់និង៣៤នាក់រង របួសនៅក្នុងហេតុការណ៍វាយប្រហារ គ្រាប់បែកអត្តឃាតនៅថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងអាដែនប្រទេសយេមែន។ ការ វាយប្រហារនៅទីនោះក្រុមIS ក៏បានចេញមុខថាជាសកម្មភាពរបស់ខ្លួនផងដែរ។

កាលពីថ្ងៃទី១០ ខែធ្នូ ក៏មានទាហាន ៤៨នាក់ស្លាប់នៅក្នុងការវាយប្រហារទៅលើទីតាំងយោធារបស់ប្រទេសនេះពី សំណាក់ក្រុមភេរវកម្មអ៊ិស្លាម។

បើករថយន្តបុកនៅអាល្លឺម៉ង់

នៅក្នុងទីក្រុងប៊ែឡាំងប្រទេសអាល្លឺម៉ង់ យ៉ាងហោចណាស់មនុស្សចំនួន១២នាក់បានស្លាប់ និង៤៨នាក់ផ្សេងទៀតរងរបួសដោយសារតែរថយន្ដដឹកទំនិញធុនធ្ងន់បើក បំបុកចូលទៅក្នុងផ្សារបុណ្យណូអែល ដោយក្នុងការវាយប្រហារនោះដែរ ក្រុម ឧទ្ទាម ISIS បានលើកឡើងក្នុងសេចក្ដី ថ្លែងការណ៍ថា ទាហានរបស់ក្រុមរដ្ឋអ៊ិស្លាម ម្នាក់ជាអ្នកវាយប្រហារ។

បាញ់សម្លាប់រដ្ឋទូតរុស្ស៊ី

ចុងក្រោយនេះនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគីខ្មាន់កាំភ្លើងម្នាក់បានបាញ់ធ្វើឃាតលោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ

ប្រទេសទួរគីនៅពេលដែលរូបលោកឡើងថ្លែងសុន្ទរកថា។ ក្រោយពីការបាញ់សម្លាប់ លោកឯកអគ្គរដ្ឋទូតរុស្ស៊ីភ្លាមខ្មាន់កាំភ្លើងក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋាភិបាលរុស្ស៊ី និង ទួរគីបានព្រមគ្នាលើកឡើងថា នេះជាការ បង្កជម្លោះដោយវាយប្រហារភេរវកម្ម។

រដ្ឋាភិបាលទីក្រុងមូស្គូចាត់ទុកសកម្មភាពខាងលើគឺជាការវាយប្រហារភេរវកម្ម។ក្រោយពេលបាញ់ប្រហារជនដៃដល់ ដែលជាប៉ូលិសបានស្រែកខ្លាំងៗថា « Allahu Akbar» និងស្រែកទៀតថា «កំភ្លេច អាឡែបប៉ូកុំភ្លេចស៊ីរី»។

ប្រធានាធិបតី ពូទីន បានចាត់ទុកហេតុការណ៍ខាងលើគឺជាការបំផ្លាញសន្តិសុខ ទំនាក់ទំនងដ៏ល្អប្រសើររវាងទួរគីនឹងរុស្ស៊ីក៏ដូចជាប៉ះពាល់ដល់ដំណើរឆ្ពោះទៅរក សន្តិភាពនៅស៊ីរី៕ ម៉ែវ សាធី

 

tes


ចែករំលែក៖