ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបានស្នើដល់មន្ត្រីហ្វីលីពីនបើកការស្រាវជ្រាវទៅលើប្រធានាធិបតី ឌុយទែរតេ ក្រោយពេលលោក ប្រកាសថាបានសម្លាប់មនុស្សនៅពេល ដែលកាន់តំណែងជាចៅហ្វាយក្រុងDavao។
លោក Zeid Ra’ad al Sussein បាន ឲ្យដឹងថា ស្ថាប័នយុត្តិធម៌ហ្វុីលីពីនចាំបាច់ត្រូវតែសើុបអង្កេតបញ្ជាក់ឲ្យបានច្បាស់ពីការសម្លាប់មនុស្សរបស់ប្រធានាធិបតី ឌុយ ទែរតេ។ ការដែលសម្លាប់មនុស្សដូចអ្វី ដែលលោក ឌុយទែរតេ បានលើកឡើងគឺខុសទៅនឹងច្បាប់អន្តរជាតិក្នុងនោះមាន សិទ្ធិមនុស្សជាដើម។
ស្ថាប័នតុលាការត្រូវបង្ហាញខ្លួនថា មានអំណាចឯករាជ្យមិនស្ថិតនៅក្រោមរណ បអំណាចប្រតិបត្តិ និងរដ្ឋាភិបាលទេ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឧត្តម ស្នងការសិទ្ធិមនុស្សដែលបានឆ្លៀតបរិហារ នយោបាយបង្ក្រាបការជួញដូរគ្រឿងញៀន ខុសបែបផែនសាប ព្រោះអំពើហិង្សានិង មិនដាក់ទោសតាមផ្លូវច្បាប់។
លោក ឌុយទែរតេ មានទម្លាប់បំផុសរឿង អាស្រូវប្រើពាក្យអសុរសនោះជេរសម្តេចប៉ាប ជេរប្រធានាធិបតីអាមេរិក អូបាម៉ា លោកប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ បាននាំចំណាប់អារម្មណ៍ថ្មីមួយទៀតកាល ពីសប្តាហ៍មុនដោយបានប្រកាសថា លោកធ្លាប់បានសម្លាប់ឧក្រិដ្ឋជនជាប់សង្ស័យ ក្នុងជំនួញគ្រឿងញៀនកាលលោកនៅជា ចៅហ្វាយក្រុង Davao ពីឆ្នាំ១៩៨៨-២០១៦។
ពាក្យសម្តីនេះត្រូវបានលោកនិយាយចេញពីបបូរមាត់លោកនៅក្នុងវិមានប្រធានាធិបតី និងនៅចំពោះមុខអ្នកជំនួញធំៗជាច្រើននាក់។ ជាមួយនឹងមោទនភាពដែល លោកបានគោរពពាក្យសន្យាធ្វើប្រតិបត្តិការកម្ចាត់ឧក្រិដ្ឋជនគ្រឿងញៀនអស់រាប់ពាន់នាក់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦មក។ លោក ឌុយទែរតេ បាន រៀបរាប់អំពីឃាតកម្មរបស់ប៉ូលិស និងអំពី សកម្មភាពគំរូរបស់លោកដើម្បីលើកទឹក ចិត្តដល់ប៉ូលិសក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដោយបានជិះម៉ូតូចុះទៅ ប្រមាញ់ចាប់ពួកទុច្ចរិត តាមដងផ្លូវបង្ក ហេតុមុន ដើម្បីបានបាញ់សម្លាប់ដោយ ផ្ទាល់ដៃ។
កាលពីថ្ងៃសុក្រលោក ឌុយទែរតេ បានប្រាប់រឿងដដែលនេះទៅទូរទស្សន៍ BBC ដោយបញ្ជាក់ថា បានសម្លាប់ជន សង្ស័យគ្រឿងញៀនបីនាក់កាលនៅជាចៅហ្វាយក្រុង។
ទាំងពាក្យសម្តីអសុរោះ ទាំងអំពើឃោរ ឃៅ ទាំងការរំលោភច្បាប់អន្តរជាតិ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារនៅថ្ងៃនេះឲ្យតុលាការហ្វុីលី ពីនបើកការសើុបអង្កេត ព្រោះគេពិតជាមិន អាចអត់គិតបានឡើយនៅពេលមនុស្សម្នាក់ បានប្រកាសជាសាធារណៈថា បានសម្លាប់ មនុស្សនោះ។ អំពើឃាតកម្មរបស់លោក ឌុយទែរតេ សារភាពចេញពីមាត់របស់លោក អាចបញ្ជាក់បានយ៉ាងច្បាស់ថា លោក ប្រព្រឹត្តអំពើមនុស្សឃាត៕ ម៉ែវ សាធី