ខេត្តរតនគិរី៖ គ្រាប់បែកប្រភេទ MK82 ដែលកងទ័ពចក្រពត្តិ អាមេរិកទម្លាក់ក្នុងទឹកដីកម្ពុជាអំឡុងសម័យសង្គ្រាម ក្នុងចម្លោះឆ្នាំ១៩៧០ ដល់ ១៩៧៩ ត្រូវបានប្រជាពលរដ្ឋ ជីកស្រះប្រទះឃើញកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិកាផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ហើយនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានរៀបចំដឹកយកទៅធ្វើការកំទេចចោល ពីសំណាក់អង្គការ MKB និងស៊ីម៉ាក់ នាភូមិសាស្ត្រខាងលើ។
លោក Shathel Fash ប្រធានបច្ចេកទេសនៃអង្គការ MAB បានឲ្យដឹងថា បន្ទាប់ពីការ រាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានស្តីពីការប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្រុមបច្ចេកទេស អង្គការលោក បានចុះមកដល់កន្លែងភ្លាម ហើយពិនិត្យឃើញថា ជាប្រភេទគ្រាប់បែក MK82 គុណភាពវានៅល្អ ១០០ភាគរយ។
លោកបន្តថា គ្រាប់បែកនេះមានទំម្ងន់២៥០ គីឡូក្រាម ហើយបើផ្ទុះ មានអនុភាពបំផ្លាញដល់៣គីឡូម៉ែត្រឯណោះ ដូច្នេះវាមានគ្រោះថ្នាក់ណាស់សម្រាប់គ្រាប់បែកប្រភេទនេះ ៕ វុទ្ធ ឦសាន