កម្លាំងទាហានអាកាសរុស្ស៊ី នឹងទទួលបានយន្តហោះចម្បាំងបន្ថែម៩០០គ្រឿងទៀត ក្នុងនោះមានឧទ្ទម្ភាគចក្រផងដែរ ក្នុងរយៈពេលពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០ ។
ឧត្តមសេនីយ៍ Pavel Kurachenko មេបញ្ជាការរងកងទ័ពអាកាសរុស្ស៊ីបានឲ្យដឹងថា «នៅក្នុងកម្មវិធីទិញអាវុធដល់ឆ្នាំ២០២០ រុស្ស៊ីនឹងមានឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង ៩០០គ្រឿង បន្ថែម ក្នុងនោះមានទាំងការជួសជុលផងដែរ» ។
ក្រៅពីនេះ នៅមានប្រព័ន្ធមីស៊ីលជាង១៤០ ដើមទៀត និងសម្ភារៈយោធា ក៏នឹងត្រូវបានបំពាក់ដល់កម្លាំងយោធាផងដែរ។ មេបញ្ជាការកងទ័ពខាងលើបានបញ្ជាក់ទៀតថា យន្តហោះបំបាំងកាយប្រភេទ Sukhoi T-50 ដែលបានសាកល្បងប្រកបដោយជោគជ័យនោះ នឹងចាប់ផ្តើមផលិតនៅឆ្នាំ២០១៧នេះ សម្រាប់បំពេញតម្រូវការរបស់កម្លាំងទាហានអាកាស ។
ជាមួយនឹងគម្រោងបន្ថែមអាវុធរបស់រុស្ស៊ី នឹងធ្វើឲ្យកម្លាំងទាហានប្រទេសនេះ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
កន្លងមក កម្លាំងទាហាននៃកងពលប្រចាំ បស្ចិមប្រទេសបានបំពាក់ដោយប្រព័ន្ធកាំជ្រួចមីស៊ីលទំនើបៗ ដែលមានដូចជា អាយស្កេនឌឺ និងយន្ដហោះចម្បាំងវាយ លុកពីចម្ងាយទៀតផង ។ គោលដៅនៃ ការធ្វើសមយុទ្ធគឺដើម្បីពង្រឹងសមត្ថ ភាព ក៏ដូចជាការត្រៀមលក្ខណៈធ្វើសង្គ្រាមទប់ទល់រាល់ការវាយប្រហារនៃកងពលកាំជ្រួចមីស៊ីលការពាររបស់រុស្ស៊ី។
ក្រសួងការពាររុស្ស៊ី មិនបានប្រកាស ពីទីតាំងធ្វើសមយុទ្ធនោះឡើយ ប៉ុន្ដែនា ពេលកន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា អាចនឹងដាក់ពង្រាយ កាំរជួចមីស៊ីលអាយស្កេនឌឺនៅតំបន់ កាលីនីនក្រាត ជាប់ព្រំដែនប្រទេសប៉ូ ឡូញក្នុងតំបន់អឺរ៉ុប ។ កាលពីខែធ្នូ ឆ្នាំ ២០១៣ ប្រធានាធិបតីពូទីន ធ្លាប់បាន ប្រកាសថា ការដាក់ពង្រាយប្រព័ន្ធកាំ- ជ្រួចមីស៊ីលអាយស្កេនឌឺនៅមិនទាន់ អាចកំណត់ពេលវេលាច្បាស់លាស់នៅ ឡើយ ប៉ុន្ដែនឹឹងត្រូវដាក់ពង្រាយនៅពេល ចាំបាច់បំផុត ។
ប្រព័ន្ធមីស៊ីលយុទ្ធសាស្ដ្រអាយស្កេនឌឺជាប្រភេទសព្វាវុធដែលមានកម្លាំង និងប្រសិទ្ធភាពបំផុតរបស់កម្លាំងទាហាន អាកាសរុស្ស៊ី ។ កាំជ្រួចមីស៊ីលនោះអាច បំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារ ទៅលើគោលដៅមានភូមិសាស្ដ្រខុសៗ គ្នា ហើយមីស៊ីលនោះអាចវាយប្រហារ ចេញពីទីបញ្ជាការនៅក្រោមដី និងទី ទាំងនៅលើដី ។ មីស៊ីលអាយស្កេនឌឺ មានប្រវែងដល់ទៅ៧,២ម៉ែត្រ ទំហំ៩៥ សង់ទីម៉ែត្រ ទម្ងាន់៣,៨តោន អាច បំពាក់ក្បាលគ្រាប់មានទម្ងាន់៣៨៥ គីឡូក្រាម អាចហោះហើរក្នុងកម្ពស់៥០ គីឡូម៉ែត្រ ។ កាំជ្រួចមីស៊ីលនោះអាច ផ្ទុកនៅលើរថយន្ដជើងទម្រចល័តបាន២ គ្រាប់ ហើយក្នុងរយៈពេលមួយនាទីអាច នឹងបាញ់បង្ហោះកាំជ្រួចមីស៊ីលនោះបាន ទាំងអស់ ។
មីស៊ីលអាយស្កេនឌឺអាចវាយប្រហារ នៅគោលដៅមានចម្ងាយដល់ទៅ៤៨០ គីឡូម៉ែត្រហើយអាចបាញ់ឆ្ងាយជាងនេះ។
ប្រព័ន្ធមីស៊ីលអាយស្កេនឌឺអាចដាក់ ពង្រាយនៅភូមិសាស្ដ្រមិនរាបស្មើដូច ជាតំបន់ភ្នំ តំបន់ខ្ពង់រាប ឬក៏តាមឆ្នេរ ដងទន្លេ ដងសមុទ្រ ។ លើសពីនេះទៅ ទៀតមីស៊ីលមានប្រព័ន្ធនាំផ្លូវបាញ់ចេញ ពីចម្ងាយដោយផ្កាយរណប ។
ប្រព័ន្ធមីស៊ីលអាយស្កេនឌឺប្រភេទថ្មី ត្រូវបានភាគីរុស្ស៊ីសាកល្បងប្រកប ដោយជោគជ័យនៅឆ្នាំ២០០៧ ហើយ កម្លាំងទាហានបានអភិវឌ្ឍន៍បន្ថែមឱ្យ ទៅជាកាំជ្រួចមីស៊ីលអាយស្កេនឌឺអឹម និងអាយស្កេនឌឺខេ ចំណែកមីស៊ីលអាយ ស្កេនឌឺអ៊ី សម្រាប់លក់ទៅក្រៅប្រទេស ៕ ម៉ែវ សាធី