ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំ តែងតាំងអ្នកនិពន្ធ សៀវភៅ «ស្លាប់ដោយសារចិន» ចូលក្នុង សេតវិមាន

ចែករំលែក៖

អ្នកឯកទេសសេដ្ឋកិច្ច លោក Peter Navarro ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ត្រាំ នៅក្នុងពេលឃោសនាបោះ ឆ្នោតពេលនេះត្រូវបានលោក ដូណាល់ ត្រាំ ជ្រើសរើសឲ្យចូលកាន់តំណែងសំខាន់នៅសេតវិមាន។

លោក Peter Navarro ជាអ្នកសេដ្ឋកិច្ច ដែលមានគោលនយោបាយតឹងតែងជា មួយចិនត្រូវបានលោក ដូណាល់ ត្រាំ ជ្រើសរើសឲ្យកាន់តំណែងជាប្រធានគណៈ កម្មាធិការពាណិជ្ជកម្មជាតិNTC។

លោក Peter Navarro ជាអ្នកនិពន្ធដ៏ល្បី មួយរូប ដោយលោកបានចេញផ្សាយនូវសៀវភៅមួយមានចំណងជើងថា «ស្លាប់ដោយសារតែចិន»ឈ្មោះសៀវភៅដែលលោកបានសរសេរជាភាសាអង់គ្លេសគឺ «Death By China » «How America Lost Its Manufacturing Base ?» (ស្លាប់ដោយ សារចិន) (តើអាមេរិកនឹងបាត់បង់វិស័យផលិតបែបណា?)។

លោក Peter Navarro ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យកាលីហ្វ័រនីញ៉ា។ លោកបានចេញសៀវភៅជាច្រើននិយាយអំពីសេដ្ឋកិច្ច និងការគំរាមកំហែងពីប្រទេស ចិនដល់សេដ្ឋកិច្ចអាមេរិក។ លោកធ្លាប់ បានព្រមាណពីមហិច្ឆតារបស់ចិនទំាង វិស័យយោធា និងសេដ្ឋកិច្ចនៅលើពិភព លោក។

ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានលើកសរសើរលោក Peter Navarro ជាសេដ្ឋកិច្ចវិទូ ដោយមានចក្ខុវិស័យមើល ឃើញឆ្ងាយ។ ទាំងនោះហើយទើបលោក ត្រាំ សម្រេចជ្រើសរើសឲ្យចូលកាន់តំណែង សំខាន់មួយនេះ ដើម្បីជួយដល់សេដ្ឋកិច្ចអាមេរិកកាន់តែរីកចំរើន។

វិស័យពាណិជ្ជកម្មគឺជា គន្លឹះសំខាន់ បំផុតរបស់លោក ត្រាំ នៅក្នុងពេល ឃោសនាបោះឆ្នោត។ លោកបានប្រកាសថានឹងដំឡើងពន្ធដារដល់ប្រទេសមុិចស៊ីកូ និងចម្រើន។

ក្រៅពីបញ្ហាសេដ្ឋកិច្ច លោក Peter Navarro បានធ្វើឲ្យចិនមិនសូវសប្បាយចិត្តឡើយ ដោយសារតែលោកធ្លាប់បានអំពាវនាវដល់អាមេរិកបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ លោកបានស្នើដល់អាមេរិកឲ្យជួយផលិតនាវាមុជទឹករបស់កោះតៃវ៉ាន់ផងដែរ។ លោកក៏បានស្នើដល់អាមេរិកឲ្យឈប់ពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយ ហើយទទួលស្គាល់តៃវ៉ាន់ជាប្រទេសឯករាជ្យផ្តាច់ខ្លួចចេញពីចិន។

ប្រសិនបើលោក ដូណាល់ ត្រាំ បង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់នោះ ទំនាក់ ទំនងអាមេរិក និងចិនពិតជាអាក្រក់លើសពីការស្មានដោយចិនមិនអនុញ្ញាត្តឲ្យអាមេរិកលូកដៃចូលបញ្ហាកោះតៃវ៉ាន់នោះឡើយ។

កន្លងមកក្រោយពេលប្រធានាធិបតី ជាប់ឆ្នោត ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់មក ចិនបានបញ្ជូនយន្តហោះទមា្លក់គ្រាប់ដ៏ទំនើបរបស់ខ្លួនទៅកៀកកោះតៃវ៉ាន់ជាការគំរាមកំហែង ដល់កោះមួយនេះ។

គេហទំព័រ Fox News បានដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកឲ្យដឹងថា ចិន បានបញ្ជូនយន្តហោះទមា្លក់គ្រាប់បរមាណូរយៈចម្ងាយឆ្ងាយទៅកៀកកោះតៃវ៉ាន់។ ក្នុងនោះមានយន្តហោះ Xian H6 រួមទាំង យន្តហោះការពារ ២គ្រឿងទៀត។

តាមមន្ត្រីអាមេរិកយន្តហោះខាងលើ របស់ចិនហោះហើរនៅក្នុងដែនអាកាស អន្តរជាតិមិនបានចូលក្នុងដែនអាកាស របស់តៃវ៉ាន់នោះឡើយ។

នេះជាលើកទីមួយហើយដែលយន្តហោះចិនបានហោះចូលកៀកកោះ តៃវ៉ាន់។ លោក LeeHis ming ទទួលបន្ទុកការពារជាតិតៃវ៉ាន់បានឲ្យដឹងថា នៅពេលអនាគតនឹងមានសកម្មភាពបែបនេះកើតឡើងជាបន្តបន្ទាប់។

ចិនតែងតែប្រុងប្រយ័ត្នជានិច្ចខ្លាចកោះតៃវ៉ាន់ប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពីចិនដីគោក។ ចិនតែងតែគំរាមកំហែងថា នឹងប្រើហិង្សាវាយកម្ទេចតៃវ៉ាន់ប្រសិនបើមេ ដឹកនាំកោះនេះប្រកាសឯករាជ្យនោះ។

ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលលោក ត្រាំ បានពិភាក្សាតាម ទូរស័ព្ទជាមួយមេដឹកនាំតៃវ៉ាន់។ មិនតែ ប៉ុណ្ណោះ លោក ដូណាល់ ត្រាំ បានរាល ដាលចេញមុខរិះគន់ចិនក្នុងសំណុំរឿង ប្រាក់យ័ន សំណុំរឿងនយោបាយប្តូរប្រាក់ និងនយោបាយការពារជាតិបន្ថែមទៀត។

លោកប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ មិនធ្វើអ្វីដូចប្រធានាធិបតីមុនៗឡើយ និងមិនខ្វល់អំពីនយោបាយការទូតដែលអាមេរិកធ្លាប់ ប្រតិបត្តិពីមុនទេ។

នៅល្ងាចថ្ងៃអាទិត្យកន្លងទៅលោក ដូណាល់ ត្រាំ បានរិះគន់ចិនធ្ងន់ៗដោយ បានចោទប្រកាន់ទីក្រុងប៉េកាំងយ៉ាងចំៗថា បានបញ្ចុះតម្លៃប្រាក់យ័នដើម្បីអាច ប្រកួតប្រជែងឈ្នះក្រុមហ៊ុនអាមេរិក និងបានស្វែងរកការពង្រឹងកម្លាំងយោធានៅ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកតាមរយៈការសាងសង់មូលដ្ឋានទ័ពដ៏ធំមួយនៅក្នុង សមុទ្រចិនភាគខាងត្បូង។ កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានធ្វើឲ្យចិនខ្ញាល់ខ្លាំងរឿងទទួលទូរស័ព្ទលោកស្រីប្រធានាធិបតីតៃវ៉ាន់ដែលពុំធ្លាប់មានប្រធានាធិបតីអាមេរិករូបណាធ្វើឡើយ។

លោកមិនបោះបង់ចរិតវាយប្រហារ និងរក្សាជំហរដំឡើងសំឡេងដាច់ខាត ដាក់ ចិនដូចអ្វីដែលលោកធ្លាប់ស្រែកក្នុងពេលឃោសនា ក៏ព្រោះតែលោកមាន បំណងតែមួយគត់គឺចង់បញ្ជាក់ជំហរថា លោកត្រូវ ការពារប្រយោជន៍អាមេរិក ជាធំ៕ ម៉ែវ សាធី

អ្នកឯកទេសសេដ្ឋកិច្ច លោក Peter Navarro

អ្នកឯកទេសសេដ្ឋកិច្ច លោក Peter Navarro


ចែករំលែក៖