ព័ត៌មានទាន់ហេតុការណ៍៖

ចិនបានផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់អឺរ៉ុប

ចែករំលែក៖

ក្រោយពេលដែលចិននិងន័រវេសបានតភ្ជាប់ទំនាក់ទំនងឡើងវិញជាសញ្ញាមួយ ដ៏ប្រសើរបំផុតរបស់ចិនក្នុងការចូលទៅកាន់ ទីផ្សារតំបន់អឺរ៉ុប។ កន្លងមកន័រវេសមិនទាន់ ដែលបានទាញយកប្រយោជន៍អំពីកំណើន សេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ចិនដូចបណ្តា ប្រទេសផ្សេងទៀតលើលោកទេនៅ ឡើយ។ នៅថ្ងៃនេះគ្រាន់តែបានឮចិននិងន័រវេសចាប់ចរចាគ្នាឡើងវិញភាគហ៊ុន របស់ផលិតផលត្រីសូម៉ុងបានស្ទុះឡើង ភ្លាម។

បន្ទាប់ពីបានអាក់អន់ស្រពន់ចិត្ត និង បានបង្កកទំនាក់ទំនងជាន់ខ្ពស់នឹងគ្នាមួយរយៈធំ ព្រោះតែន័រវេសបានប្រគល់ពាន រង្វាន់ណូបែលសន្តិភាពដល់សកម្មជន ប្រឆាំងចិន លី ស៊ាវបូ មកចិននិងន័រវែស បានប្រកាសនៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ផ្សារ ភ្ជាប់ទំនាក់ទំនងការទូតជាធម្មតាឡើងវិញ និងបានប្រកាសបើកចរចាលើកិច្ចព្រមព្រៀង ផ្លាស់ប្តូរពាណិជ្ជកម្មសេរីឡើងវិញដែរ។

ក្រោយលទ្ធផលណូបែល ឆ្នាំ២០១០ ប្រកាសផ្តល់ជ័យលាភីជូនដល់សកម្មជនសិទ្ធិមនុស្សចិនលោក លី ស៊ាវបូ ដែលកាល ណោះកំពុងជាប់ពន្ធនាគារពីបទប៉ុនប៉ងធ្វើវិទ្ធង្សនាមកចិនបានផ្តាច់ទំនាក់ទំនងការ ទូតជាមួយន័រវេស។ ប៉ុន្តែនាឱកាសបំពេញ ទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់រដ្ឋមន្ត្រីការ បរទេសន័រវេសនៅទីក្រុងប៉េកាំងថ្ងៃទី១៩ ខែធ្នូនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមភ្ជាប់ចំណងការទូតគ្នាវិញ។

លោក លី ខឺឈាំង ប្រមុខការទូតចិន បានគូសបញ្ជាក់ថា ចិនសង្ឃឹមថានឹងធ្វើការ ជាមួយន័រវេសដើម្បីបើកទំព័រថ្មីនៃចំណងទ្វេភាគីឱ្យកាន់តែមានកំរិតខ្ពស់មានលំនឹង និងបរិសុទ្ធ។ នេះបើតាមការចុះផ្សាយក្នុងទំព័រសារព័ត៌មានផ្លូវការចិន។

ចំណែកអូស្លូបានសន្យាមិនគាំទ្រសកម្ម ភាពដែលនាំឱ្យខូចប្រយោជន៍ចិន និងប្រឹងធ្វើគ្រប់យ៉ាងមិនឱ្យប៉ះពាល់ដល់ទំនាក់ ទំនងទ្វេភាគីនាពេលអនាគត។ ចំណែក បញ្ហាសិទ្ធិមនុស្សមិនត្រូវបានលើកយកមកលាយឡំទេ។ ប៉ុន្តែសមភាគីន័រវេសបាន បញ្ជាក់ថា អូស្លូមិនបានធ្វើសម្បទានអ្វីទេ គឺប្រើពេលវេលា និងកិច្ចខិតខំប្រឹងប្រែងការ ទូតគ្រប់ជាន់ថ្នាក់ដើម្បីបង្កើតទំនុកចិត្តគ្នា និងបានត្រឡប់មករកភាពធម្មតានឹងគ្នាវិញ។

យោងតាមសារព័ត៌មានន័រវេសចិន បានទាមទារឱ្យន័រវេសសុំទោសជាផ្លូវការ ដល់ក្រុងប៉េកាំង ចំពោះការប្រគល់រង្វាន់ណូបែលសន្តិភាពដល់លីវ ស៊ាវបូ តែរដ្ឋា ភិបាលន័រវែសបដិសេធដោយសំអាងថាជាសេចក្តីសម្រេចរបស់គណៈកម្មការណូបែលដែលជាស្ថាប័នឯករាជ្យ។

ការភ្ជាប់ទំនាក់ទំនងជាធម្មតាឡើងវិញនាពេលនេះក៏បានអនុញ្ញាតឱ្យការចរចាស្វែងរកកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជ កម្មសេរីចិន-ន័រវេសដែលជាប្រទេសសម្បូរ ទៅដោយធនធានធម្មជាតិ និងសេដ្ឋកិច្ចខ្លាំង លំដាប់ទីពីរលើពិភពលោកមានដំណើរការ ឡើងវិញដែរ ៕ ម៉ែវ សាធី

tpbje201411162a1_46773781


ចែករំលែក៖