ព័ត៌មានទាន់ហេតុការណ៍៖

កម្មករម្នាក់ស្លាប់ក្នុងរោងចក្រកែច្នៃកៅស៊ូដោយសារការធ្វេសប្រហែសដៃជាប់នឹងម៉ាស៊ីនចិញ្ច្រាំគៀបជាប់នៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីកម្មករម្នាក់បានស្លាប់យ៉ាងអណោចអាធ័មក្នុងរោងចក្រកែច្នៃជ័រកៅស៊ូនៅវេលាម៉ោង២ រសៀលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។

បើតាមលោកងយ ដនអធិការរងស្រុកអូរយ៉ាដាវទទួលផែនយុត្តិធម៌បានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វ៉ូន វ៉ាភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រកែច្នៃជ័រកៅស៊ូ។

លោកងយ ដន បានបន្តទៀតថា ជនរងគ្រោះមានការធ្វេសប្រហែសលើកជ័រកៅស៊ូដាក់លើខ្សែពានរុញចូលម៉ាស៊ីនចិញ្ច្រាំដោយដៃខាងឆ្វេងរមូលចូលម៉ាស៊ីនគៀបជាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោកងយ ដន បានបន្ថែមថាដោយជនរងគ្រោះជាក្មេងកំព្រារស់នៅជាមួយឪពុក ម្តាយចិញ្ចឹមមានជីវភាពក្រខ្សត់ចំណែក ខាងក្រុមហ៊ុនជួយឧបត្ថម្ភ៥០០ដុល្លាសម្រាប់ធ្វើបុណ្យ។

រហូតមកដល់ព្រឹកថ្ងៃទី២២ ខែធ្នូ សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវកំពុងរង់ចាំអាណាព្យាបាលជនរងគ្រោះធ្វើដំណើរមកដល់ដើម្បីបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថា ជនរងគ្រោះពិតជាមានទីលំនៅពិតប្រាកដខាងលើមែន រួចទើបប្រគល់សពឲ្យសាច់ញាតិក្រុមគួ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វុទ្ធ ឦសាន

as-1 as-2 as-3 se


ចែករំលែក៖