ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាចឯកសារសម្ងាត់ត្រូវបាត់បង់ប្រទេសមហាអំណាចយោធានឹងបង្វែរទៅប្រើប្រាស់អង្គុលីលេខវិញ

ចែករំលែក៖

ក្រោយពេលដែលអាមេរិក បានចោទប្រកាន់រុស្ស៊ីថាជាអ្នកវាយប្រហារចូលក្នុងប្រព័ន្ធបោះឆ្នោតអាមេរិក ក៏ដូចជាការលួចឯកសារសម្ងាត់នានាផ្សព្វផ្សាយជាសាធារណៈនោះមកបានធ្វើឲ្យប្រទេសមហា អំណាចត្រូវរកវិធីសាស្ត្រដើម្បីទប់ស្កាត់ហែកឃើរលួចឯកសារបាន។ ការវាយ ប្រហារគ្នាតាមបណ្តាញទៅវិញទៅមក បានធ្វើឲ្យប្រទេសមហាអំណាចយោធា អាមេរិកនិងរុស្ស៊ីត្រូវរកវិធីសាស្ត្រទប់ ស្កាត់។

ជម្រើសដ៏ល្អរបស់ប្រទេសបច្ចេកវិទ្យាទំនើប នាពេលនេះគឺ ការវិលត្រឡប់ទៅប្រើ ប្រាស់អង្គុលីលេខវិញ បើទោះបីវាហួសសម័យប៉ុន្តែវាមានសុវត្ថិភាព។ សម័យកាល បច្ចេកវិទ្យាភាវូបនីយកម្មអង្គុលីលេខ ហាក់ បីដូចជាត្រូវបានគេបំភ្លេចចោលដោយ ចាប់យកបច្ចេកវិទ្យាទំនើបៗទាន់សម័យ។ ប៉ុន្ដែការទំនើបនោះបានធ្វើឱ្យគ្រោះថ្នាក់ក៏កាន់តែខ្លាំងឡើងផងដែរ ដូចជាអាមេរិកជា ដើម។ កន្លងមកអាមេរិកត្រូវបែកធ្លាយឯកសារសម្ងាត់របស់ក្រសួងការបរទេសរាប់លានសន្លឹក ត្រូវបានគេហទំព័រ Wikileaks ផ្សព្វផ្សាយជាសាធារណៈ។ រឿងមួយមិន ទាន់បានបញ្ចប់ផង អាមេរិកក៏ប្រឈមនឹង រឿងបែកធ្លាយព័ត៌មានសម្ងាត់របស់ក្រុម ចារកម្មជាតិ CIA ដោយលោក ស្នូឌែន បានទម្លាយទៅខាងក្រៅ ធ្វើឲ្យអាមេរិក បាត់បង់កិត្ដិយសយ៉ាងខ្លាំង ដោយនៅក្នុងឯកសារនោះអាមេរិកបានលួចស្ដាប់ព័ត៌ មានសម្ងាត់ពីបណ្ដាប្រទេសនៅជុំវិញ ពិភពលោក ។

សារព័ត៌មានRusia news បានដកស្រង់ សម្តីមន្រី្តសន្តិសុខបញ្ចកោណថា ដោយ កត្ដាទាំងនោះហើយ ក្រសួងសន្ដិសុខជាតិ របស់រុស្ស៊ីបានកុម្ម៉ង់ទិញអង្គុលីលេខដែលមានការកែទម្រង់ទំនើបជាងមុនប្រើប្រព័ន្ធអគ្គិសនីក្នុងតម្លៃ១ម៉ឺនផោនក្នុង១គ្រឿង ដើម្បីរារាំងការបែក ធ្លាយឯកសារសម្ងាត់ របស់រុស្ស៊ីចេញទៅខាងក្រៅ ។

ភ្នាក់ងារអភិរក្សឯកសារសហព័ន្ធរុស្ស៊ី FFO បានកុម្ម៉ង់ទិញអង្គុលីលេខដែលមានទឹកប្រាក់រហូតដល់ ៤៨៦.៥០០រូប។ ការសម្រេចទិញអង្គុលីលេខមកប្រើប្រាស់ទៅលើឯកសារសំខាន់ៗក្រោយពេលព័ត៌មានសម្ងាត់របស់អាមេរិកត្រូវលោក ជូលាន អាសាញ និង អុីវើដ ស្នូឌែន ទម្លាយទៅ ខាងក្រៅ ។

មកទល់ពេលនេះគេមិនទាន់ដឹងពីភាពទំនើបកម្មនៃអង្គុលីលេខថ្មី ដែល មានតម្លៃខ្ពស់ដែលរុស្ស៊ីកុម្ម៉ង់ទិញនៅឡើយនោះទេ។ ប៉ុន្ដែចំណុចមួយដែលប្រាកដនោះ អង្គុលីលេខមិនអាចខាងណាមួយថត ចម្លងឯកសារបានឡើយ។ សកម្មភាពទាំង នោះក្នុងគោលដៅទប់ស្កាត់ការបែកធ្លាយ រឿងសម្ងាត់របស់ រុស្ស៊ីនាពេលអនាគត។

មន្ដ្រីរុស្ស៊ីបានបញ្ជាក់ថា ក្រោយរឿង អាស្រូវផ្សព្វផ្សាយឯកសារសម្ងាត់របស់ គេហទំព័រ Wikileaks និងអុីវើដ ស្នូឌែន រុស្ស៊ីបានសម្រេចបង្កើតឯកសារសំខាន់ៗ របស់ជាតិជាឯកសារបោះពុម្ពជាក្រដាស ធម្មតាវិញ ។

បច្ចុប្បន្នអង្គុលីលេខត្រូវបានប្រើប្រាស់នៅស្ថាប័នសំខាន់ៗរបស់រុស្ស៊ី មានក្រសួង ការពារជាតិ, ក្រសួងប្រកាស អាសន្ន, វិមាន ប្រធានាធិបតីរុស្ស៊ី៕ ម៉ែវ សាធី

 

2012-02-09manual-typewriter-0209stock


ចែករំលែក៖