ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេលួចគាស់បន្ទប់ជួលកម្មការិនីរោងចក្រលួចទ្រព្យសម្បត្តិកាលពីរសៀលថ្ងៃទី២២ ខែធ្នូឆ្នាំៗ០១៦ នៅបន្ទប់ជួលមួយកន្លែងក្រោយផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះព្រលប់ថ្ងៃដែលទើបឃាត់បាន។
ជនសង្ស័យទី១ ឈ្មោះសុខចាន់ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សន្តិសុខកាណាឌីយ៉ា ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត នៅខេត្តកំពត ទី២ឈ្មោះបាម ឈឹម ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកម្ចាស់បន្ទប់ដែលបានបាត់ឥវ៉ាន់មាន៣បន្ទប់ ជាប់ៗគ្នា ទី១ឈ្មោះ ហនណាវី ភេទស្រីអាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិ ភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ស្នាក់នៅ បន្ទប់ A1 ម្ចាស់បន្ទប់ទី២ ឈ្មោះ រុំអូន ភេទស្រី អាយុ១៨ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ A3. មានស្រុកកំណើតនៅ ភូមិចំការមន ឃុំតាកែង ស្រុកឈូក ខេត្តកំពត ទី៣ ឈ្មោះឡុក រីម ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់លេខ A4 មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ អ្នកទាំង៣នាក់ស្នាក់នៅជាន់ទី១ ។
តាមសំដីឈ្មោះហនណាវី បានអោយដឹងថា នៅវេលាម៉ោង១១ពេលដែលនាងបានចេញពីមកធ្វើការសម្រាក់មកហូបបាយថ្ងៃត្រង់សំភារះនៅធម្មតា ទេពេលនោះនាងដល់ម៉ោងធ្វើការវិញក៏បានចាកចេញទៅដោយចាក់សោបន្ទប់ហើយទៅធ្វើការបាត់។ លុះវេលាម៉ោង៥ល្ងាចពេលចេញពីធ្វើការវិញមកដល់បន្ទប់ស្រាប់តែឃើញទ្វាចំហ ចំណែកសំភារះនៅខាងក្នុងក៏រប៉ាត់រប៉ាយនិងបាត់អស់មួយចំនួន។
ដោយឡែកមិត្តភក្តិដែលនៅបន្ទប់ជាប់ៗគ្នានោះ ក៏ត្រូវចោរលួចគាស់បន្ទប់ដូចគ្នា ទើបនាំគ្នាទៅប្តឹងម្ចាស់ផ្ទះ។ ក្រោយមក អ្នកដែលនៅក្បែរបានមកប្រាប់ថា ឃើញមានមនុស្សជញ្ជូនឥវ៉ាន់ឡើងជាន់ទី៣ ទើបម្ចាស់ដើសុំមើលតាមបន្ទប់ បន្ទាប់មកទើបឃើញសម្ភារដែលបានបាត់នោះ នៅក្នុងបន្ទប់ជនសង្ស័យដែលនៅជាន់ទី៣ ទើបនាំគ្នាឃាត់ម្ចាស់បន្ទប់ និងវាយម្នាក់មួយដៃមួយជើងរងរបួសធ្ងន់ ។
ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចមកទទួលយកទៅប៉ុស្តិ៍ចោមចៅសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានបដិសេធចំពោះសម្ភារដែលនៅខាងក្នុងបន្ទប់ខ្លួន តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែកសាងសំុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាក់ការបន្ត៕ សុខាសែនជ័យ