ខ្សែប្រយុទ្ធ Diafra Sakhoរបស់ក្លិបWest Hamនឹងអវត្តមានក្នុងកម្មវិធីពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nationsឆ្នាំ២០១៧ ដោយសារតែរបួសខ្នង។
កីឡាករអន្តរជាតិសេនេហ្គាល់នេះត្រូវការពេលវេលារហូតដល់ទៅ៨សប្តាហ៍ដើម្បីសម្រាក ព្យាបាលរបួស។ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ក្រុមញញួរធំWest Hamបានបញ្ជាក់ថាកីឡាករវ័យ២៦ឆ្នាំ Sakhoត្រូវសម្រាករហូតដល់ពាក់កណ្តាលខែមករាដោយសារបួសភ្លៅប៉ុន្តែលោក Slaven Bilic អ្នកចាត់ ការទូទៅក្លិបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា Sakhoត្រូវសម្រាករហូតដល់ទៅ៨ អាទិត្យពោលគឺរហូតដល់ពាក់កណ្តាលខែកុម្ភះឆ្នាំ២០១៧ទើបអាចវិលប្រលប់មកលេងបាល់ទាត់វិញ បាន។
ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាហ្រ្វិកឆ្នាំ២០១៧ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ចំណែកក្រុម West Hamកំពុងតែឈរលំដាប់លេខ១៣នៅអង់គ្លេស Premier Leagueមាន៥ពិន្ទុនៅលើក្រុមដែលត្រូវគេកាត់ចោល ៕