ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Hugo Lloris អ្នកចាំទីរបស់ក្លិបមាន់ខ្នាយមាស Tottenham បន្តកុងត្រាដល់ឆ្នាំ២០២២

ចែករំលែក៖

អ្នកចាំទី Hugo Lloris បានសម្រេចចិត្តចុះហត្ថលេខាបន្តកុងត្រាលេង ឲ្យក្រុមាន់ខ្នាយមាស Tottenham Hotspurនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League រហូតដល់ឆ្នាំ២០២២។

កីឡាករវ័យ២៩ឆ្នាំសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនឲ្យក្រុម Tottenham ចំនួន១៥១ ប្រកួតហើយចាប់តាំងពីផ្លាស់ចេញពីក្រុម Lyon ក្នុងតម្លៃ៨លានផោន កាលពីឆ្នាំ២០១២។ រូបគាត់បានក្លាយទៅជាអ្នកចាំទីសំខាន់របស់ក្លិប។

សម្រាប់រដូវកាលថ្មី Hugo Lloris បង្ហាញខ្លួន២៤ប្រកួតទាំងក្រុមជម្រើសជាតិបារាំង និង ក្លិបTottenham ហើយរារាំងមិនឲ្យគូរប្រកួតស៊ុតបញ្ចូលទីបាន៩លើក។ Hugo Llorisនឹងមានអាយុ៣៥ឆ្នាំពេលកិច្ចសន្យាថ្មីនេះចប់។

កីឡាករសំខាន់ៗរបស់ក្លិបមាន់ខ្នាយមាសដែលទើបតែនឹងបន្តកុងត្រាថ្មីមានដូចជា Harry Kane, Dele Alli, Christian Eriksen, Mousa Dembele និង Eric Dier ៕

ase


ចែករំលែក៖