ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខជាច្រើននាក់ចុះត្រួតពិនិត្យផ្ទះសំណាក់ហ្សាណានីតា សង្ស័យមានក្រុមក្មេងស្ទាវមកសំងំជក់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខជាច្រើននាក់ ចុះត្រួតពិនិត្យផ្ទះសំណាក់ ហ្សាណា នីតា ដោយសង្ស័យមានក្រុមក្មេងស្ទាវនាំគ្នាមកសម្ងំជក់គ្រឿងញៀន កាលពីម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញពេញថ្មី ខណ្ឌសែនសុខ។

ការចុះត្រួតពិនិត្យនេះដឹកនាំកំលាំងផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបានខណ្ឌសែនសុខ និងមន្ត្រីនគរបាលក្រោមឱវាទជាច្រើននាក់ទៀត។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយដឹងថា ការចុះត្រួតពិនិត្យទីតាំងផ្ទះសំណាក់ ហ្សាណា នីតា នេះគឺដោយមានសេចក្តីរាយការណ៍ថាសង្ស័យមានក្រុមក្មេងស្ទាវបាននាំគ្នាមកជួលបន្ទប់ស្នាក់នៅប្រើប្រាស់គ្រឿងញៀនដែលអាចកើតមាននូវបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។

ដូច្នេះហើយ ទើបលោកសុំគោលការណ៍ថ្នាក់ពីថ្នាក់លើដឹកនាំ កម្លាំងចុះមកធ្វើការត្រួតពិនិត្យទីតាំងនេះតែម្តង។ លោកអធិការណ៍បន្តទៀតថាក្រោយពីចុះទៅដល់ទីតាំងខាងលើលោកបានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងម្ចាស់ផ្ទះសំណាក់អោយចូលរួម សហការដោយសុំបើកបន្ទប់ដើម្បីត្រួតពិនិត្យតែជាលត្ថផលរកមិនឃើញមានក្រុមក្មេងស្ទាវដែលគេបានរាយការណ៍នោះទេហើយលោកសង្ស័យថា ពួកក្មេងៗទាំងនោះអាចចេញពីផ្ទះសំណាក់នោះតាំងពីពេលព្រឹក ។

ក្រោយមកលោកអធិការខណ្ឌ ក៏បានសំណោមពរដល់ម្ចាស់ផ្ទះសំណាក់ ហ្សាណា នីតា ថាបើមានក្រុមក្មេងស្ទាវដែលមានគ្នាច្រើន មកជួលបន្ទប់ស្នាក់នៅគួរអោយសង្ស័យនោះសូមជួយរាយការណ៍មកសមត្ថកិច្ចជបន្ទាន់៕ តុង សីហា

ses ses-1 ses-2 ses-3


ចែករំលែក៖