ក្រុមភេរវកម្មIS បានផ្សព្វផ្សាយវីដេអូ ដុតទាហានទួរគីពីរនាក់ទាំងរស់។ ឃ្លីប វីដេអូខាងលើមានរយៈពេល១៩នាទីបានផ្សព្វផ្សាយនៅលើបណ្តាញរបស់ក្រុមភេរវកម្ម។ សកម្មភាពខាងលើធ្វើឡើងនៅទីក្រុង អាឡែបប៉ូភាគខាងជើងស៊ីរី។ នៅក្នុងឃ្លីប នោះទាហានទួរគីពីរនាក់ស្លៀកពាក់ឯក សណ្ឋានយោធាត្រូវដុតទាំងរស់។
ជនដៃដល់នៅក្នុងឃ្លីបវីដេអូខាងលើបានថ្កោលទោសប្រធានាធិបតីទួរគី និង អំពាវនាវឲ្យខ្មាន់កាំភ្លើងនៅគ្រប់ទិសទី ពិសេសនៅក្នុងប្រទេសទួរគីបំផ្លាញប្រទេស នេះ។
កន្លងមកទួរគីក៏បានប្រកាសថា បាន បាត់ទំនាក់ទំនងជាមួយទាហានពីរនាក់ មិនដឹងថាទៅទីណានោះឡើយ ។
សកម្មភាពខាងលើរបស់ក្រុមIS កើតឡើងក្រោយពេលដែលទួរគីបើកការវាយប្រហារទៅលើទីតាំងជាច្រើននៅក្នុងប្រទេស ស៊ីរីដណ្តើមគ្រប់គ្រងពីក្រុមIS និងសម្លាប់ក្រុមនេះជាង១.០០០នាក់រយៈប៉ុន្មានខែ ចុងក្រោយនេះ។
ទាំងនោះហើយបានជាក្រុមIS ដុត ទាហានទួរគីបង្ហាញជាសាធារណៈដើម្បីជាការព្រមានដល់ទាហានដទៃទៀតនៅ ក្នុងសង្រ្គាមវាយប្រហារក្រុមIS ៕ ម៉ែវ សាធី