ក្រោយរយៈពេលប៉ុន្មានម៉ោងដែល ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាស បង្កើនសកម្មភាពបរមាណូប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានលើកឡើងពីបញ្ហាខាងលើដូចគ្នាដែរ។
នៅក្នុងសន្និសីទកាសែតនៅទីក្រុងមូស្គូ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីចាំបាច់ត្រូវតែបង្កើនសមត្ថភាពធ្វើសង្គ្រាមនៃកម្លាំង បរមាណូតាមរយៈការអភិវឌ្ឍកម្លាំងនេះឲ្យកាន់តែខ្លាំងក្លា។
ជាមួយគ្នានោះប្រធានាធិបតីជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹង ពង្រឹងនិងពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែរ របស់អាមេរិកក្នុងពេលត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្ដេជ្ញាថា នឹងធ្វើឲ្យកាន់តែប្រសើរឡើងនូវកម្លាំងនុយក្លេអ៊ែរប្រចាំប្រទេសរបស់ ខ្លួន។
មេដឹកនាំប្រទេសមហាអំណាចបរមាណូ ទាំងពីរហាក់កំពុងបង្ហាញនូវភាពអាចទៅ រួចនៃការប្រកួតប្រជែងកម្លាំងសព្វាវុធថ្មីរវាង មហាអំណាចនុយក្លេអ៊ែរទាំងពីរដែល ប្រទេសទាំងពីរនេះបានអួតនូវក្បាលគ្រាប់នុយក្លេអ៊ែរជាង១៤ពាន់ ដែលជាកេរ ដំណែលបន្សល់ទុកដ៏គ្រោះថ្នាក់នៃការ ប្រឈមមុខដាក់គ្នាក្នុងសម័យសង្គ្រាម ត្រជាក់។
ប៉ុន្តែការអត្ថាធិប្បាយរបស់លោក ពូទីន ដែលកំពុងតែគ្រប់គ្រងគម្រោងដើម្បីស្តារអំណាចនិងឥទ្ធិពលសកលដែលរុស្ស៊ីបាត់បង់ និងលោក ត្រាំ ដែលនឹងក្លាយជាប្រធា នាធិបតីក្នុងពេលឆាប់ៗនេះមិនបានបង្ហាញ ឲ្យច្បាស់នូវអ្វីដែលភាគីនីមួយៗនឹងស្នើ ឬថាតើការផ្លាស់ប្តូរលទ្ធិនុយក្លេអ៊ែរដ៏ចម្បង បែបណានឹងត្រូវបានធ្វើឡើងនោះទេ៕ ម៉ែវ សាធី