ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៊ែរឡាំងបើកទ្វារផ្សារណូអែលឡើងវិញបន្ទាប់ពីការវាយប្រហារ

ចែករំលែក៖

ការណ៍ដែលបើកផ្សារណូអែល Breitscheidplatz ឡើងវិញក្រោយរយៈពេល៣ថ្ងៃនៃការរងការវាយប្រហារជាការបង្ហាញ ពីការមិនភ័យខ្លាចចលាចលរបស់ប្រជា ពលរដ្ឋអាល្លឺម៉ងដោយសារតែការគំរាម កំហែងពីក្រុមភេរវកម្មនោះឡើយ។

បើទោះបីជាមានការឈឺចាប់ព្រួយបារម្ភ តែពលរដ្ឋអាល្លឺម៉ង់នៅតែមានភាពរឹងមាំ ហ៊ានប្រឈមមុខនឹងការពិតមិនរាថយទេ។ កន្លងមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ជាក់ថា ក្រុមភេរវកម្មមិនអាចឆក់ យកសិទ្ធិសេរីភាពរបស់ពលរដ្ឋអាល្លឺម៉ង់នោះឡើយ។

ការបើកដំណើរការឡើងវិញនោះគឺ ទីផ្សារនោះកាន់តែទាក់ទាញភ្ញៀវជាច្រើនទៅកាន់ទីនោះដោយបានដាក់ផ្កាជូនដល់ដល់ជនរងគ្រោះក្នុងហេតុការណ៍វាយ ប្រហារភេរវកម្មតាមរយៈការបើករថយន្ត បំបុក។ សកម្មភាពវាយប្រហារកាលពីថ្ងៃទី១៩ធ្នូបានសម្លាប់មនុស្ស១២នាក់និងរងរបួសជាច្រើននាក់ទៀត។

កម្លាំងសន្តិសុខអាល្លឺម៉ង់បានបង្កើន ការយាមល្បាតនៅគ្រប់ទិសទីដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្មកើតឡើងសាជាថ្មីក្នុងឱកាសបុណ្យណូអែល និង ចូលឆ្នាំសកលខាងមុខ។ កម្លាំងសន្តិសុខអាល្លឺម៉ង់ធ្លាប់បានព្រមានថា ក្រុមភេរវកម្មរាប់រយនាក់បានចូលដល់តំបន់អឺរ៉ុបដើម្បីបើកការវាយប្រហារដូចការវាយប្រហារនៅ ទីក្រុងប៉ារីសនិងនៅអាល្លឺម៉ង់នាពេលនេះដែរ៕ ម៉ែវ សាធី

18570266_303


ចែករំលែក៖