ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកស្ថិតនៅក្នុងលំដាប់ទី២៣ជាប្រទេសល្អបំផុតសម្រាប់ពាណិជ្ជកម្ម

ចែករំលែក៖

ទស្សនាវដ្តី Forbe បានលើកឡើងពី តារាងចំណាត់ថ្នាក់ប្រទេសដែលល្អបំផុតសម្រាប់វិស័យពាណិជ្ជកម្ម ហើយនៅក្នុងឆ្នាំនេះអាមេរិកធ្លាក់មកលេខរៀងទី២៣ ក្រោយពេលលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។

ប្រាកដណាស់ដែលអាមេរិកធ្លាប់ជា ប្រទេសដ៏អស្ចារ្យ និងជាមហាអំណាច សេដ្ឋកិច្ច និងទាក់ទាញវិនិយោគិន និង ពាណិជ្ជករច្រើនបំផុត បើយោងតាមរបាយ ការណ៍ដែលបានចេញផ្សាយដោយគេហ ទំព័រ Forbe កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែឆ្នាំ ក្រោយៗមក ជាពិសេសនៅក្នុងឆ្នាំនេះសហ រដ្ឋអាមេរិកដែលធ្លាប់តែស្ថិតនៅក្នុងតារាងលេខ១ ជាប្រទេសដែលល្អបំផុតសម្រាប់ ការធ្វើពាណិជ្ជកម្មបានធ្លាក់មកដល់លេខរៀងទី២៣ទៅវិញ។

នៅពេលដែលមានការប្រែប្រួលជាច្រើន នៅលើទឹកដីអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ និងក្រោយការឡើងក្លាយទៅជា ប្រធានាធិបតីថ្មីអាមេរិករបស់លោក ដូ ណាល់ ត្រាំ មហាសេដ្ឋីមានលុយពាន់ លានដុល្លារផ្នែកអចលនទ្រព្យដ៏ល្បីល្បាញ របស់អាមេរិកនោះមកបើទោះបីមានការ សន្យាក្នុងធ្វើឲ្យប្រទេសអាមេរិកក្លាយទៅជាប្រទេសមហាអំណាចដ៏អស្ចារ្យសាជាថ្មី របស់មហាសេដ្ឋីរូបនេះក៏ពិតមែន ប៉ុន្តែ ផែនការទាំងនោះហាក់ដូចជាមានភាព យឺតយ៉ាវ និងមិនអាចទស្សន៍ទាយពីលទ្ធ ផលបានឬក៏យ៉ាងណានៅឡើយ។

ក្នុងពេលដែលអាមេរិកកំពុងតែមាន ការរីកចម្រើនខ្លាំង លើវិស័យពាណិជ្ជកម្ម អំឡុងឆ្នាំ២០០៦ ប្រទេសស៊ុយអែតគឺ កំពុងតែស្ថិតនៅ លេខរៀងទី១៧នៅឡើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយ សារការធ្វើកំណែទម្រង់ បន្ថែមទៅលើការ បង្កើនការងារដ៏ច្រើនលើសលប់និងការលើកទឹកចិត្តផ្តល់ប្រាក់កម្រៃបន្ថែមដល់ បុគ្គលិកដែលពិការភាពនោះបានធ្វើឲ្យ វិស័យពាណិជ្ជកម្មនៅទីនោះបានក្លាយទៅជាប្រទេសដែលមានភាពល្អប្រសើរបំផុត សម្រាប់វិស័យពាណិជ្ជកម្មនាឆ្នាំ២០១៧ខាងមុខនេះ៕ ម៉ែវ សាធី

360817_us-economy


ចែករំលែក៖