ភ្នំពេញ ៖ អគ្គនាយកដ្ឋានទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភាបានរៀបចំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧នៅ ទីស្តីការក្រសួងដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោករដ្ឋលេខាធិការ កង ែណម និងលោកស្រី សុខ វិឡាយ រដ្ឋ លេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភាព្រឹទ្ធសភា និងអធិការកិច្ច ។
លោក កង ណែម រដ្ឋលេខាធិការមាន ប្រសាសន៍បើកកិច្ចប្រជុំថា តាំងពីបង្កើត ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ចមកយើងមិនដែល បានប្រជុំបូកសរុបរបាយការណ៍ការងារ បែបនេះទេ កន្លងមកបានត្រឹមតែធ្វើរបាយ ការណ៍ប៉ុណ្ណោះ។ ត្រង់ចំណុចនេះមិន មែនមានន័យថា ក្រសួងយើងមិនមែនមិន ដែលបានប្រជុំបូកសរុបការងារនោះទេ តែ យើងបានបូកសរុបរបាយការណ៍ដោយ គ្រាន់តែមិនបានប្រជុំដូចពេលនេះ។ ប៉ុន្តែ យើងបានចូលរួមសន្និបាតបូកសរុបលទ្ធ ផលការងារជារៀងរាល់ឆ្នាំផងដែរ។ តែថ្ងៃ នេះយើងបានរៀបចំប្រជុំថ្នាក់អគ្គនាយក ដ្ឋានដើម្បីពិនិត្យការងារនិងលើកទិសដៅការងាររបស់យើងនៅឆ្នាំក្រោយទៀត ។
លោក កង ណែម មានប្រសាសន៍ទៀត ថា នៅឆ្នាំក្រោយនេះក្រសួងយើងនឹងអនុ វត្តថវិកាតាមកម្មវិធីដែលទាមទារឲ្យយើង មានផែនការសកម្មភាព ធនធានមនុស្ស បែងចែកការងារ ទទួលខុសត្រូវឲ្យបាន ហ្មត់ចត់ ទើបអាចសម្រេចបានតាមសូចរនា ករដែលយើងបានដាក់ចេញ ។ លើសពី នេះទៀតយើងគ្រប់គ្នាត្រូវចូលរួមយ៉ាង សកម្ម និងមានស្មារតីទទួលខុសត្រូវខ្ពស់ ផងដែរ ។
លោករដ្ឋលេខាធិការមានជំនឿមុតមាំ ថា អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋ សភា ព្រឹទ្ធសភានឹងទទួលបានលទ្ធផល ការងារគួរជាទីគាប់ចិត្តប្រសិនបើយើងរួម គ្នាទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនៅ ពេលដែលយើងសម្រេចបានលទ្ធផល ដែលបានដាក់ចេញមានន័យថា យើងបាន ចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងនោះក្រសួងយើងមានតួនាទីសំខាន់ ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុក រលួយ ពីព្រោះក្រសួងមានភារកិច្ចអធិការ កិច្ចលើគ្រប់វិស័យ ។ រីឯអគ្គនាយកដ្ឋាន ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាមានតួនាទីភារកិច្ចផ្សព្វផ្សាយច្បាប់ រៀបចំសេចក្តី ព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ផ្សេងៗ ការសម្របសម្រួលទំនាក់ទំនង រវាងរាជរដ្ឋាភិបាលនឹងរដ្ឋសភា ព្រឹទ្ធសភា។
លោកបានសង្កត់ធ្ងន់ថា សូម្បីអង្គប្រជុំ យកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ ច្បាប់ ស្ទង់មតិ វេទិកាសាធារណៈ និងដាក់ ចេញអនុវត្តនូវតួនាទីភារកិច្ចរបស់យើងឲ្យ មានប្រសិទ្ធភាពខ្ពស់ថែមទៀត ។
បន្ទាប់ពីលោករដ្ឋលេខាធិការ កង ណែម មានប្រសាសន៍ចប់រួចមកលោក កែវ គង់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាបាន ធ្វើបទបង្ហាញពីរបាយការណ៍បូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និងលើកទិស ដៅការងារឆ្នាំ២០១៧ ។ ដោយក្នុងនោះ លោកបានផ្តោតសំខាន់ទៅលើចំណុច ស្នូល៤រួមមាន សកម្មភាព និងលទ្ធផល ការងារឆ្នាំ២០១៦ បញ្ហាប្រឈម ដំណោះ ស្រាយ និងទិសដៅការងារឆ្នាំ២០១៧។
ដោយសារលោកស្រីរដ្ឋលេខាធិការ សុខ វិឡាយ មានភាររវល់មិនបានបិទកិច្ច ប្រជុំ លោក កង ណែម ក៏បានថ្លែងបិទកិច្ច ប្រជុំដោយលោកបានសំណូមពរឲ្យគ្រប់នាយកដ្ឋានទាំង៣ពិនិត្យពិចារណាលើ តួនាទីភារកិច្ចឡើងវិញ ព្រោះយើងដូរអនុក្រឹត្យមានប្រែប្រួលខ្លះនូវការងាររបស់យើង ។ ជាមួយគ្នានេះដែរលោកក៏បាន ផ្តល់អនុសាសន៍មួយចំនួនដល់ នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់គួរយកច្បាប់ផ្សេងទៀតមកផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យលោកយល់ដឹងផ្សេងពីច្បាប់ដែលក្រសួងបានផ្សព្វផ្សាយហើយនោះ។ ចំណែកនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាលគួរចុះផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋដើម្បីឲ្យដឹងពីសុខទុក្ខសំណូមពរតម្រូវការរបស់ គាត់ដើម្បីឲ្យតំណាងរាស្ត្ររាជរដ្ឋាភិបាល ជួួយដោះស្រាយ។ ប៉ុន្តែបើយើងមិនបាន ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋទេនោះយើងពិតជាមិនបានដឹងពីសុខទុក្ខសំណូមពររបស់គាត់នោះឡើយ ។ ក្នុងនោះផងដែរ លោកបានជំរុញឲ្យនាយកដ្ឋាននេះរៀបចំវេទិកាសាធារណៈដើម្បីឲ្យដឹងពីសុខទុក្ខ បញ្ហាដីធ្លីដែលកើតមានឡើង ហើយលើក យកចំណុចទាំងនេះដាក់ជូនរាជរដ្ឋាភិបាលដើម្បីមានវិធានការដោះស្រាយ។
ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការក៏ បានឲ្យនាយកដ្ឋាននីតិកម្មរៀបចំការងារ ស្ទង់មតិដោយផ្សារភ្ជាប់ជាមួយនឹងការរៀប ចំវគ្គបណ្តុះបណ្តាលការងារស្ទង់មតិនេះ ផងដែរ ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាចំណុះ ដោយនាយកដ្ឋាន៣គឺ នាយកដ្ឋាននីតិកម្ម នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ និង នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និង រដ្ឋសភា ព្រឹទ្ធសភា ៕ ហេង សូរិយា