រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបានព្រមានថា នឹងប្រើប្រាស់បរមាណូប្រឆាំងនឹងអីស្រាអែល ក្រោយពេលគេហទំព័រមួយរបស់អីស្រាអែលផ្សាយថា រដ្ឋមន្ត្រីការពារជាតិអីស្រាអែលទាមទាវាយប្រហារទីក្រុងអិស្លាមម៉ាបាតដោយអាវុធបរមាណូ។
រដ្ឋមន្ត្រីការពរជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា «កម្លាំងទាហានអីស្រាអែលទាមទារវាយប្រហារដោយបរមាណូមកលើប្រទេសយើង ដោយសារតែយើងចូលរួមវាយប្រហារកម្ទិចក្រុមភេរវកម្មនៅស៊ីរី ។អីស្រាអ៊ែលបានភ្លេចខ្លួនថា យើងក៏ជាប្រទេសបរមាណូផងដែរ»។
ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន កើតឡើងក្រោយពេលដែលគេហទំព័រ AWD news បានផ្សាយថា «រដ្ឋមន្ត្រីការពារជាតិអីស្រាអែល បានប្រកាសថា ប្រសិនបើប៉ាគីស្ថាន បញ្ជូនទាហានទៅចូលរួមវាយប្រហារនៅក្នុងប្រទេសស៊ីរីនោះក្នុងនាមជាអ្វីក្តី យើងនឹងវាយកម្ទេចប៉ាគីស្ថានដោយបរមាណូ»។
ក្រោយមករដ្ឋមន្ត្រីការពារជាតិ អីស្រាអែលបាន ប្រកាសថា ពាក្យ «កម្ទេចប៉ាគីស្ថានគឺជារឿងប្រឌិត» គេហទំព័រ AWD news កន្លងមកធ្លាប់ផ្សព្វផ្សាយព័ត៌មានមិនពិត។
បច្ចុប្បន្ន អីស្រាអែលក៏មិនមានជាប្រទេសបរមាណូ តាមតួលេខពិតប្រាកដ ដែលប្រទេសនេះបានលាតត្រដាង ប៉ុន្តែអីស្រាអែល មានឃ្លាំងអាវុធបរមាណូ នៅក្នុងប្រទេសរបស់ខ្លួន ។ ចំណេកប៉ាគីស្ថានវិញ គឺជាប្រទេសបរមាណូ ដែលពិភពលោកទទួលស្គល់ តាំងពីឆ្នាំ១៩៩៨មកម៉្លោះ។ ប្រទេសទាំងពីរមិនដែលមានទំនាក់ទំនងការបរទេសនឹងគ្នាឡើយ ៕ ម៉ែវ សាធី