តំណាងរាស្ត្រ២៩រូប មកពីគណបក្សកាន់អំណាច Saenuri ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ បានចាកចេញពិគណបក្សជាផ្លូវការនឹងបង្កើតគណបក្សថ្មីមួយ សម្រាប់ប្រជេងនៅក្នុងការបោះឆ្នោតខាងមុខ ក្រោយមានរឿងអាស្រូវរបស់ប្រធានាធិបតី Park GeunHyeនិងមិត្តភក្តិ Choi Soon Sil។
តំណាងរាស្ត្រដែលបានចាកចេញនោះប្រកាសថា គណបក្សថ្មីនឹងចេញជារូបរាំនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ដោយដាក់ឈ្មោះថា គណបក្សអភិរក្សថ្មី ដើម្បីកំណែទម្រង់ ( New Conservative Party for Reform)ទំនងជាធ្វើឡើងដើម្បីលើកមុខមាត់ការដែលថ្នាក់ដឹកនាំ គណបក្សកាន់អំណាចកន្លងមក គឺលោកស្រី ផាក គឹមហេត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធ អំពើពុករលួយជាមួយនឹងមនុស្សជំនិតរបស់ខ្លួន ។ គណបក្សថ្មីមានគោលបំណងដឹកនាំការធ្វើកំណែទម្រង់អភិរក្សនយោបាយ ក្រោយពីពួកគេបានសម្ដែងនូវការអន់ចិត្តជុំវិញរឿងអាស្រូវ អំពើពុករលួយរបស់លោកស្រីប្រធានាធិបតី ផាក គឹនហេ ។
ការចាកចេញរបស់ក្រុមសមាជិកសភារបស់គណបក្សកាន់អំណាចទាំង២៩រូបនេះ បានកាត់បន្ថយចំនួនកៅអី របស់គណបក្សនេះ សល់ត្រឹមតែចំនួន ៩៩កៅអីសភាដែលធ្វើឲ្យគណបក្ស ប្រជាធិបតេយ្យ ជាគណបក្សប្រឆាំង មានការសប្បាយចិត្តព្រោះគណបក្សនោះ មានចំនួនសមាជិកសភារបស់ខ្លួនរហូតដល់ទៅ ១២១កៅអីសភា និងគណបក្សប្រជាជន មានចំនួន ៣៨កៅអីសភា ៕ ម៉ែវ សាធី