ព័ត៌មានទាន់ហេតុការណ៍៖

រឿងគួរចាប់អារម្មណ៍ចំនួន៣ ក្នុងជ័យជម្នះរបស់បិសាចក្រហមលើក្រុម Sunderland

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Sunderland ដោយលទ្ធផល3-1 នៅក្នុងទឹកដីរបស់ខ្លួន នៃកម្មវិធីអង់គ្លេស Premier League កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងជ័យជម្នះរបស់ក្លិប Man United មានរឿងគួរឲ្យចាប់អារម្មណ៍ខ្លាំង បំផុតចំនួន៣។ ទីមួយ កីឡាករ Henrikh Mkhitaryan អាចស៊ុតបាល់បញ្ចូលបាន យ៉ាងល្អទៅលើក្រុម Sunderland ដោយប្រើសក្បាច់ស៊ុតបាល់ឈ្នោះខ្ញាដំរី។ មួយគ្រាប់នេះត្រូវបានគេចាត់ទុកថាជាគ្រាប់បាល់ល្អបំផុតមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់។

រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺខ្សែជើងចាស់សញ្ជាតិ ស៊ុយអែត Zlatan Ibrahimovic អាចរកគ្រាប់បាល់បានមួយគ្រាប់ឲ្យបិសាចក្រហមផងដែរ ដោយសរុបគ្រាប់បាល់សម្រាប់ក្លិបរបស់គាត់មានចំនួន៥០គ្រាប់ក្នុងឆ្នាំ២០១៦ ហើយចាញ់ខ្សែប្រយុទ្ធ Lionel Messi តែមួយគ្រាប់ប៉ុណ្ណោះ។ ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldoរបស់ក្លិបReal Madridស៊ុតបាល់បានតែ៤៤គ្រាប៉ុណ្ណោះបើសរុបគ្រាប់ក្នុងឆ្នាំ២០១៦។ កីឡាករ វ័យ៣៥ឆ្នាំ Zlatan Ibrahimovicនៅមានឱកាសរកគ្រាប់បាល់បន្ថែមទៀតក្នុងឆ្នាំនេះ នៅពេលក្រុមបិសាចក្រហមប៉ះក្រុម Middlesbrough។

រឿងចុងក្រោយគឺជារឿងអាម៉ាសសម្រាប់លោក David Moyesគ្រូបង្វឹកក្រុម Sunderland ដោយគាត់ពុំត្រូវបានទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្ររបស់ ក្លិបបិសាចក្រហមឡើយបើទោះបីជាគាត់ធ្លាប់ដឹកនាំក្រុមនេះមួយរយះ។ ជាទូទៅអតីតគ្រូបង្វឹកដែលចាកចេញហើយវិលត្រលប់មកវិញទោះដឹកនាំក្រុមផ្សេងក្តីក៏ត្រូវបានទទួលការស្វាគមន៍តាមរយះការទះដៃអបអរសាទរ ប៉ុន្តែ អ្នកគាំទ្ររបស់ក្លិបបិសាចក្រហមបែរជាស្ងៀមស្ងាត់ទៅវិញពេលការមកដល់របស់លោកDavid Moyes។ អ្វីដែលអាម៉ាសជាងនេះទៅទៀតសម្រាប់លោកDavid Moyesគឺក្រុម Sunderland បានប្រកួតចាញ់ក្រុមដែលគាត់ធ្លាប់ដឹកនាំ ៕ ដេវីត

manchester-7 manchester-1 manchester-2 manchester-3 manchester-4 manchester-5 manchester-6


ចែករំលែក៖