ព័ត៌មានទាន់ហេតុការណ៍៖

Neymar ថា នឹងមិនសម្លាប់ខ្លួនដោយសារពានរង្វាន់ Ballon d’Or នោះទេ

ចែករំលែក៖

ខ្សែប្រយុទ្ធ Neymar របស់ក្លិប Barcelona បានថ្លែងថា ពានរង្វាន់កីឡាករឆ្នើម ពិភពលោក Ballon d’Or មិនសូវសំខាន់ឡើយ សម្រាប់រូបគាត់ ហើយវាក៏គ្នាបញ្ហាដែរ ប្រសិនបើគាត់មិនបានឈ្នះពានរង្វាន់ នោះ។

កីឡាករអន្តរជាតិប្រេស៊ីលនេះ ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងឆ្នាំ២០១៦ ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ចំណាត់ថ្នាក់លេខ១ ជាម្ចាស់ពាន ហើយលេខ២ បានទៅលើកីឡាករ Lionel Messi និងលេខ៣ បានទៅលើខ្សែប្រយុទ្ធបារាំងAntoine Griezmann។

បើទោះបីជាមិនពានជាប់លេខ១ ក៏ Neymar មិនបានដេកមិនលក់ បក់មិនល្ហើយអ្វីឡើយ ពោលគឺ គ្មានការព្រួយបារម្មណ៏អ្វីនោះទេ។ កីឡាករវ័យ២៤ឆ្នាំនេះ បាននិយាយប្រាប់គេហទំព័រផ្លូវការ LaLiga ថា «ខ្ញុំរីករាយជាមួយនឹងក្លិប Barcelona ហើយគោលបំណងរបស់ខ្ញុំ មិនមែនជាពានរង្វាន់ Ballon d’Or នោះទេ ហេតុដូចនេះ ខ្ញុំនឹងមិនសម្លាប់ខ្លួនដោយសារវាទេ។ ខ្ញុំគ្នានបញ្ហាអ្វីទាំងអស់ បើមិនបានពាន Ballon d’Or ក៏ដោយ ខ្ញុំលេងបាល់ដោយសារតែស្រលាញ់ចូលចិត្តវាប៉ុណ្ណោះ មិនមែនដើម្បីបានពាន Ballon d’Or នោះទេ» ៕ ដេវីត
neymar-1 neymar-2 neymar-3


ចែករំលែក៖