ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino រងការចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹង

ចែករំលែក៖

ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino របស់ក្លិបហង្សក្រហម Liverpool ត្រូវបានប៉ូលិស ឃាត់ខ្លួនពីបទបើកបរក្នុងអាការៈស្រវឹងនៅយប់ឆ្លង ថ្ងៃបុណ្យណូអែល។

ប៉ូលីសអង់គ្លេសបានឲ្យដឹងថា កីឡាករវ័យ២៥ឆ្នាំ Roberto Firmino ត្រូវបានឃាត់ខ្លួននៅកណ្តាល ទីក្រុង Liverpool ហើយរូបគេនឹងត្រូវឡើងតុលាការនៅថ្ងៃទី៣១ខែមករា។ ថ្ងៃឡើងតុលារការរបស់Firminoចំថ្ងៃដែលក្រុមហង្សក្រហមត្រូវប៉ះជើងខ្លាំងChelseaក្នុងទឹកដីរបស់ខ្លួន។

គួររំលឹកថា ក្រុមហង្សក្រហមបានទិញកីឡាករRoberto Firmino ពីក្លិប Hoffenheim របស់អាល្លឺម៉ង់ ក្នុងកិច្ចសន្យា៥ឆ្នាំដោយមានតំលៃខ្លួន២៩លានផោន៕ ដេវីត

roberto-1 roberto-2 roberto-3


ចែករំលែក៖