ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសទាំង១០និងតំបន់ដែលមានជាងគេបំផុតលើពិភពលោកឆ្នាំ២០១៦

ចែករំលែក៖

ប្រទេសដែលមានជាងគេបំផុតលើពិភពលោកទាំង១០នៅឆ្នាំ២០១៦នេះ ចំណែកប្រទេសមហាអំណាចសេដ្ឋកិច្ច ទីមួយលើពិភពលោក ស្ថិតនៅក្នុងលំដាប់ទី៩នៅក្នុងចំណោមប្រទេសទាំង១០នោះ។

តាមរបាយការណ៍របស់ធនាគារពិភព លោក WB និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF រួមទាំងទស្សនាវដ្តីសេដ្ឋកិច្ច Global Finance Magazine បានប្រកាសពីចំណាត់ ថ្នាក់ប្រទេសដែលមានពលរដ្ឋរកប្រាក់ ចំណូលមធ្យមខ្ពស់ជាងគេបំផុតលើពិភពលោកឆ្នាំ២០១៦។ តំណែងកំពូលតារាង ទាំង៣មិនមានការផ្លាស់ប្តូរឡើយបើប្រៀបធៀបនឹងឆ្នាំ២០១៥។

ខាងក្រោមនេះគឺជាប្រទេសដែលមានសេដ្ឋកិច្ចសង្គមប្រសើរបំផុតនៅឆ្នាំ២០១៦៖

១-ប្រទេសកាតា៖
ប្រទេសនេះមានផ្ទៃដីតែ១១.៥០០គីឡូម៉ែត្រក្រឡា និងមានពលរដ្ឋតែ២,៥នាក់ ប៉ុណ្ណោះ ប៉ុន្តែប្រទេសស្ថិតនៅក្នុងតំបន់ អាស៊ីភាគនិរតីមួយនេះគឺសម្បូរទៅដោយធនធានធម្មជាតិ ហ្គាសនិងប្រេងលំដាប់ ទី៣លើពិភពលោក។ នៅឆ្នំា២០២២ខាង មុខកាតារនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបាល់ទាត់ពិភពលោក។ ទាំងនោះហើយទើបហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនេះបានអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សេដ្ឋកិច្ចកាតារពឹងផ្អែកទៅលើធន ធានធម្មជាតិ ប្រេង និងទេសចរណ៍។ បើ ទោះបីតម្លៃប្រេងធ្លាក់ចុះក៏កាតារនៅតែជាប្រទេសផលិតប្រេង ឧស្ម័នហ្គាស ច្រើន ជាងគេបំផុតលើពិភពលោក។ ចំនួនពល រដ្ឋអត់ការងារធ្វើមានតែ០,១ភាគរយ ប៉ុណ្ណោះ។ ប្រាក់ចំណូលមធ្យមរបស់ពល រដ្ឋមានរហូតដល់ទៅ១៤៦.០០០ដុល្លារ ក្នុងមួយឆ្នាំ ដោយមិនមានការបង់ពន្ធប្រាក់ចំណូលឡើយ។

២-ប្រទេស Luxembourg៖
ជាប្រទេសតូចមួយស្ថិតនៅតំបន់អឺរ៉ុបភាគខាងលិចមានពលរដ្ឋតែ៥សែននាក់ ប៉ុណ្ណោះមានផ្ទៃដី២.៥០០គីឡូម៉ែត្រក្រឡា។ ទោះបីជាប្រទេសតូចនិងពលរដ្ឋតិច តែ Luxembourg ជាសមាជិកបង្កើតអង្គ ការធំៗលើពិភពលោកក្នុងនោះមានសហគមន៍អឺរ៉ុប, OECD , អង្គការសហប្រជាជាតិ, អង្គការណាតូជាដើម។ ដោយសារតែមាន ការរីកចម្រើនទីក្រុង Luxembourg គឺជា ទីក្រុងទំនើបមួយក្នុងចំណោម៣របស់អឺរ៉ុប។ ដោយសារតែមានសេវាកម្មធនាគារខ្លាំងជួយ ឲ្យប្រទេសនេះមានសេដ្ឋកិច្ចល្អជាងគេបំផុត ក្នុងតំបន់។ ពលរដ្ឋនៅក្នុងប្រទេសនេះមាន ប្រាក់ចំណូលមធ្យម៩៤.១០០ដុល្លារក្នុងមួយឆ្នាំ។

៣-សិង្ហបុរី៖
ជាប្រទេសកោះស្ថិតនៅតំបន់អាស៊ីភាគ អាគ្នេយ៍មួយនេះស្ថិតនៅលំដាប់ទី៣ លើ ពិភពលោកដោយប្រាក់ចំណូលរបស់ពលរដ្ឋមធ្យមមានរហូតដល់ទៅ៨៥.០០០ ដុល្លារក្នុងមួយឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺជាប្រទេសមិនមានធនធានធម្មជាតិអ្វីនោះឡើយ ប៉ុន្តែក្លាយជាប្រទេសលំដាប់ទីមួយនៅតំបន់អាស៊ី។ សិង្ហបុរីបានឈាន មុខលើហុងកុងក្លាយជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុធំបំផុតទី៣លើពិភពលោកក្រោយ ទីក្រុងញូវយ៉កនិងទីក្រុងឡុងតែបុណ្ណោះ។ សិង្ហបុរីត្រូវបានគេផ្តល់រហស្សនាមថា ជា ខ្លាអាស៊ី។
៤-ប្រ៊ុយណេ៖
ប្រ៊ុយណេស្ថិតនៅលំដាប់ទី៤ និងជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីភាគ អាគ្នេយ៍ដោយមានផ្ទៃដីតែ៥.០០០គីឡូ ម៉ែត្រក្រឡាប៉ុណ្ណោះ និងមានពលរដ្ឋ៥សែន នាក់។ តាមរបាយការណ៍របស់ IMF ប្រទេស នេះមិនមានជំពាក់បំណុលណាមួយនោះឡើយគឺបំណុល០ភាគរយ។ សេដ្ឋកិច្ច ប្រទេសនេះពឹងផ្អែកទៅលើធនធានធម្ម ជាតិសម្បូរបែប។
ប្រ៊ុយណេទទួលបានឯករាជ្យនៅឆ្នាំ១៩៨៤ ពីចក្រភពអង់គ្លេស ហើយក្លាយជា ប្រទេសឧស្សាហកម្មលំដាប់ពិភពលោក។ ពលរដ្ឋប្រទេសនេះមានប្រាក់ចំណូលមធ្យម រហូតដល់ទៅ៨០.០០០ដុល្លារក្នុងមួយ ឆ្នាំ។

៥-គុយវែត៖
ជាប្រទេសស្ថិតនៅតំបន់អាស៊ីភាគខាង លិចមានពលរដ្ឋ៤លាននាក់ក្នុងនោះមាន៧០ភាគរយជាជនអន្តោប្រវេសន៍។ គុយវ៉ែត បានចាប់ផ្តើមខួងយកប្រេងតាំងពីឆ្នាំ ១៩៣៨មកទល់ពេលនេះ និងជាប្រទេសប្រេងធំលំដាប់ទី៦លើពិភពលោក។ ប្រាក់ ចំណូលមធ្យមរបស់ពលរដ្ឋមាន៧២.០០០ ដុល្លារក្នុងមួយឆ្នាំ។

៦-ប្រទេសន័រវេស៖
ន័រវេសជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុប ភាគខាងជើងដោយពលរដ្ឋនៅក្នុងប្រទេស នេះមានប្រាក់ចំណូលមធ្យមរហូតដល់ទៅ៦៨.០០០ដុល្លារក្នុងមួយឆ្នាំ។ ន័រវេសគឺជាប្រទេសផលិតប្រេងច្រើនជាងគេក្រៅពី តំបន់មជ្ឈិមបូព៌ា។

៧-ប្រទេសអារ៉ាប់រួម៖
ប្រទេសអារ៉ាប់រួម UAE គឺជាសហភាពដែលមានប្រទេសអារ៉ាប់តូចៗ៧ស្ថិតនៅ តំបន់ជម្ឈិមបូព៌ាសម្បូរទៅដោយធនធាន ធម្មជាតិ។ ទីក្រុងល្បីជាងគេបំផុតលើពិភព លោកគឺជាទីក្រុង Abu Dhabi និងឌូបៃ។ មានពលរដ្ឋជាង៩លាននាក់ក្នុងនោះមាន៩លានជាជនអន្តោប្រវេសន៍ និងមានថាមពលប្រេងលំដាប់ទី៧លើពិភពលោក។ សេដ្ឋកិច្ចពឹងផ្អែកទៅលើធនធានប្រេង ឧស្ម័ន។ ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋមាន៦៧.០០០ដុល្លារក្នុងមួយឆ្នាំ។

៨-កោះហុងកុង៖
កោះហុងកុងជាតំបន់ស្ថិតនៅក្នុងប្រទេស មួយ តែមានរបបពីរខុសគ្នា។ កោះនេះស្ថិត នៅក្នុងភូមិសាស្ត្រអំណោយផល និងជា ច្រកផ្លូវសេដ្ឋកិច្ចចូលទៅកាន់ចិនដីគោក។ ហុងកុងត្រូវបានគេវាយតម្លៃថាជាតំបន់ដែល មានសេដ្ឋកិច្ចទីផ្សាសេរីលំដាប់ពិភពលោក។ ហុងកុងជាទីផ្សារហិរញ្ញវត្ថុម មាញឹកបំផុតទី៣លើពិភពលោកបន្ទាប់ពី ទីក្រុងឡុងនិងញូវយ៉ក។ ប្រាក់ចំណូល មធ្យមរបស់ពលរដ្ឋហ៊ុងកុង៥៨.០០០ ដុល្លារក្នុងមួយឆ្នំា។

៩-សហរដ្ឋអាមេរិក៖
សហរដ្ឋអាមេរិកមានផ្ទៃដី៩,៩លាន គីឡូម៉ែត្រក្រឡា មានពលរដ្ឋ៣២០លាន នាក់ ឈរលំដាប់ទី៣ ពីផ្ទៃដីធំនិងពលរដ្ឋច្រើនលើពិភពលោក។ អាមេរិកគឺជាប្រទេស មហាអំណាចយោធាលំដាប់ទីមួយលើ ពិភពលោក។ ប្រាក់ចំណាយសម្រាប់ការ ពារជាតិអាមេរិកមានរហូតដល់ទៅ២៣ ភាគរយនៃប្រាក់ចំណូលសរុបរបស់ជាតិ និង៣៤ភាគរយនៃប្រាក់ចំណូលរបស់ ប្រទេសជុំវិញពិភពលោកបូកបញ្ចូលគ្នា។ ប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋអាមេរិកមាន៥៧.០០០ដុល្លារក្នុងមួយឆ្នាំ។

១០-ប្រទេសស្វីស៖
ស្វីសគឺជាប្រទេសចុងក្រោយក្នុង ចំណោម១០ ដោយមានទីក្រុងធំៗចំនួនពីរ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក គឺទីក្រុង Zurich និងហ្សឺណែវ។ ស្វីសមានភាពល្បីល្បាញជាប្រទេសរស់នៅសុខសាន្ត ជាងគេបំផុតលើពិភពលោកដោយមិនមាន ចូលរួមនៅក្នុងសង្គ្រាមណាមួយឡើយចាប់ តាំងពីឆ្នាំ១៨១៥មកទល់ពេលនេះ។ ស្វីស ក៏ជាប្រទេសដែលបង្កើតនូវកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោក។ សេដ្ឋ កិច្ចប្រទេសនេះស្ថិតនៅលើប្រព័ន្ធធនាគារ និងទេសចរណ៍។ ស្វីសត្រូវបានគេចាត់ ទុកថា ជាបេះដូងអឺរ៉ុប។ ប្រាក់ចំណូលរបស់ ពលរដ្ឋមាន៥៧.០០០ដុល្លារក្នុងមួយ ឆ្នាំ៕ ម៉ែវ សាធី

 

10 1 2 3 4 5 6 7 8 9


ចែករំលែក៖