ភ្នំពេញ: ប្រសិនបើអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានមិនអើពើពីវិធានការបង្ក្រាបបទល្មើសបនល្បែងសុីសង ក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឬមិនបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសបទបញ្ជាដ៏តឹងតែងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជា និងដាក់ចេញមកថ្មីៗនេះ?
បែបអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន រឹតតែផ្គើនឡើងៗហើយដោយមិនព្រមអនុវត្តបទបញ្ជា ខាងលើសោះ បណ្តែតបណ្ដោយអោយល្បែងក្រឡុកខ្លាឃ្លោកដ៏ធំកំពុងដំណើរការយ៉ាងអនាធិបតេយ្យ ដែលអាងខ្នងមានសមត្ថកិច្ចមូលដ្នាន និងប្រជាការពារខណ្ឌចំការមនកាងដាច់ បណ្ដោលអោយលេងយា៉ងគគ្រឹកគគ្រេងនៅតាមផ្លូវដឿងហែមខាងក្រោយអធិការដ្នាននគរបាលខណ្ឌចំការមនតែម្តង និងមួយកន្លែងទៀតគឺទើបតែបើកថ្មី ផ្លូវលេខ៥០៨ ខាងឆ្វេងលូទឹកស្អុយ កំពុងលេងធំៗណាស់ គឺលេងចាប់ពីមោ៉ង៧យប់រហូតដល់មោ៉ង១២យប់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើទោះជាការអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព នៅតែជាការយកចិត្តទុកដាក់ជំរុញពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមននៅមានកម្រិត ខណៈអាជ្ញាធរ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មានភាពធូរលុង អនុញ្ញាតឲ្យទីតាំងបនល្បែងជាច្រើនកំពុងដំណើរការយ៉ាងអនាធិបតេយ្យ និង បង្កើតពីក្តីព្រួយបារម្ភលើសន្តិសុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ៕ ស រស្មី