ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើល ខណៈដែលគាត់បានជិះម៉ូតូមួយគ្រឿងរអិលដួលត្រូវរថយន្តដឹកដីកិនអូស៥ម៉ែតទាំងមនុស្សនឹងម៉ូតូបណ្តាលអោយស្លាប់បាត់បង់ជីវិតតែម្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុងស្ថិតនៅចំណុចភូមិឡកំបោសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះ ថោ សុវណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិព្រែកភ្នៅ សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ។
តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ដែលជាជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឆាលីពណ៌ខៀវអត់មានស្លាកលេខបើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុក៏ស្រាបតែគាត់រអិលដួលស្របពេលមានរថយន្តដឹកដីមួយគ្រឿងម៉ាកហីយ៉ាន់ដាយពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ3D2131បើកបរស្របទិសគ្នាក្នុងល្បឿនលឿនអកហ្សើជាមួយម៉ូតូឆាលីរអិលដួលចំពីមុខរថយន្តចាប់ហ្វ្រាំងអត់ទាន់ក៏ជ្រុលកិនអូស៥ម៉ែតទាំងម៉ូតូនឹងមនុស្សបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង។
បើកតាមប្រភពពត៌មានពីប្រជាពលរដ្ឋគាត់នាំគ្នាលើកឡើងថា មួយរយៈពេលដែលភ្លៀងហើយគឺនៅភូមិឡកំបោកនេះមានរថយន្តដឹកដីបើកឆ្លងកាត់ធ្វើអោយមានផុកធ្វើអោយម៉ូតូជាច្រើនរអិលដួលរហូតសូមអោយអាជ្ញារធរដែនដីជួយមើលកន្លែងនេះផង ក្រោយពេលកើតហេតុអ្នកបើករថយន្តបានបើកទ្វារថយន្តហើយចុះរត់គេចខ្លួនបាត់ស្រមោលបានមួយសន្ទុះក្រោយមកសាច់ញ្ញាតបងប្អូនរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុនិងបានហៅរថយន្តសាមុយឲ្យដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បន្ទាប់មករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាលម៉ែតបានមកដល់ដឹកយកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតដោយសារតែសាភាពជនរងគ្រោះធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវហើយសាច់ញ្ញាតបងប្អូនជនរងគ្រោះក៏ដឹកយកទៅផ្ទះរបស់ខ្លួនដើម្បីធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។
ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានចុះមកដល់កន្លែងកើតហេតុវាស់វែងរួចយកម៉ូតូជនរងគ្រោះនិងរថយន្តទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះសា្រយតាមផ្លូវច្បាប់៕ ព្រែកជ័យ