ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះយោធាវេណេហ្ស៊ូអេឡាជួបគ្រោះថ្នាក់អ្នកដំណើរ១៣នាក់បាត់ខ្លួន

ចែករំលែក៖

កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ អភិបាលរដ្ឋ Amazonas ប្រទេសវេណេ ហ្សូ៊អេឡាលោក Lborio Guarulla បាន ប្រកាសឲ្យដឹងថា យន្តហោះយោធាមួយ គ្រឿងបានបាត់ខ្លួន រួមទាំងអ្នកដំណើរ១៣នាក់ក្នុងនោះមានទាហាន និងពលរដ្ឋធម្មតា ៥នាក់ផង ហើយនៅពេលនេះមិនទាន់រក ឃើញនៅឡើយ។

យន្តហោះខាងលើបានចាកចេញពី ទីក្រុង Puerto Ayacucho ទៅកាន់ស្រុក La Esmeralda។ នៅពេលនេះកម្លាំងសន្តិសុខបានស្វែងរកយន្តហោះនិងអ្នកដំណើរបាត់ខ្លួននៅតំបន់ដែលយន្តហោះបាត់ខ្លួន។

លោកបន្តទៀតថា យន្តហោះអាចជួបបញ្ហាម៉ាស៊ីនពេលកំពុងហោះហើរ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធប្រទេសវេណេហ្ស៊ូអេឡានោះដែរ អង្គការសង្កេតការណ៍ហិង្សាវ៉េណេហ៊្សូអេឡាបានអះអាងថា វ៉េណេហ៊្សូអេឡាជារដ្ឋជាប់ចំណាត់ថ្នាក់លេខពីរនៅពិភពលោក ខាងមានអំពើហិង្សាសម្លាប់មនុស្សច្រើនជាងគេបន្ទាប់ពីប្រទេសអេសាវាឌ័រ។ នៅឆ្នាំ២០១៦អំពើហិង្សាកើនឡើងខ្ពស់នៅ ក្នុងប្រទេសនេះ។

នៅក្នុងឆ្នាំ២០១៦កន្លងមកវេណេហ្សូ៊អេឡាជាប់ចំណាត់ថ្នាក់លេខ២ជាប្រទេសមានអំពើហិង្សាឧក្រិដ្ឋខ្លាំងជាងគេនៅលើពិភពលោក។ ជាមធ្យមគេរាប់ឃើញមាន អត្រាឃាតកម្ម៩១,៨នាក់ក្នុងចំណោម ពលរដ្ឋ១សែននាក់ ពោលគឺមានការ សម្លាប់មនុស្ស២.៨៤៧៩នាក់ ក្នុងមួយឆ្នាំ កន្លងទៅនេះ។ នេះបើតាមរបាយការណ៍ របស់អង្គការសង្កេតការណ៍អំពើហិង្សា វេណេហ៊្សូអេឡា។

បើតាមស្ថិតិប្រទេសនាំមុខគេលំដាប់លេខ១ខាងហិង្សាឧក្រិដ្ឋគឺប្រទេសអេសាវ៉ាឌ័រដោយមានចំនួនឃាតកម្មដល់ទៅ១១៦នាក់ បើគិតក្នុងមធ្យមភាគប្រជាជន១សែននាក់។ ជាជំនួយស្មារតីនៅប្រទេស បារាំង អុីតាលី អេស្ប៉ាញ ករណីមនុស្ស ឃាតមានត្រឹមតែមួយនាក់ប៉ុណ្ណោះក្នុង អត្រាពលរដ្ឋរដ្ឋ១សែននាក់។

មូលហេតុដែលជំរុញឱ្យប្រទេសអាមេរិក ឡាទីនមួយមានអត្រាឃាតកម្មខ្ពស់មកពី ភាពស្ពឹកស្រពន់នៃច្បាប់។ ពលរដ្ឋវាណេហ៊្សូអេឡាមិនរអានឹងរកយុត្តិធម៌ដោយខ្លួនឯង ព្រោះគ្មានការដាក់ទោសឧក្រិដ្ឋជន ពិតៗ។ បើតាមនាយកអង្គការសង្កេតការណ៍ ហិង្សាមានការសម្លាប់មនុស្សសងសឹកពីម្នាក់ទៅ៣នាក់ក្នុងមួយសប្តាហ៍ៗនៅវេណេ ហ៊្សូអេឡា។ ចំនួនជួលធ្វើឃាតមនុស្សបាន កើនគួរឲ្យកត់សម្គាល់នៅឆ្នាំ២០១៦នេះ។ អង្គការបានប៉ាន់ប្រមាណឃើញថា មាន ករណីសម្លាប់ដោយមិនចាំបាច់តុលាការមានដល់ទៅ១២៦ករណីនៅឆ្នាំ២០១៦ ទល់នឹងជាង២០ករណីសោះនៅឆ្នាំ ២០១៥។

វិបត្តិសេដ្ឋកិច្ច និងកង្វះគ្រឿងស្បៀងអាហារនៅវេណេហ៊្សូអេឡាឆ្នាំនេះក៏មាន ចំណែកនាំឱ្យចំនួនឧក្រិដ្ឋកម្មកើនឡើងដែរ។ អត្រា លួច ប្លន់ បានកើនឡើងទន្ទឹមនឹងការឈ្លោះកាប់ចាក់សម្លាប់ដើម្បីបំពេញ តម្រូវការក្រពះ និងការត្រដររស់។ នេះបើតាមការវិភាគរបស់នាយកអង្គការសង្កេតការណ៍អំពើហិង្សានៅវេណេហ៊្សូអេឡា៕ ម៉ែវ សាធី

lost-contact ses


ចែករំលែក៖