ព័ត៌មានទាន់ហេតុការណ៍៖

Diego Costa ៖ ខ្ញុំប៊ិះនឹងចាកចេញ ពីតោខៀវទៅហើយ

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Diego Costa បានសារភាពថាគាត់ប៊ិះនឹងចាកចេញពីក្រុមតោខៀវ Chelsea វិលត្រឡប់ទៅ កាន់ក្រុម Atletico Madridវិញទៅហើយ មុនពេលរដូវកាលឆ្នាំ ២០១៦-២០១៧ នេះចាប់ផ្តើម ។

កីឡាករវ័យ២៨ឆ្នាំនេះកំពុងតែមាន ទម្រង់លេងល្អក្នុងរដូវកាលថ្មីដោយស៊ុតបាល់បាន១៤គ្រាប់ច្រើនលើសគេទាំង អស់នៅអង់គ្លេស Premier Leagueហើយ ក្រុមតោខៀវក៏ឈ្នះ១៣ប្រកួតជាប់គ្នាផងដែរ។

ប៉ុន្តែ Diego Costa បានប្រាប់គេហទំព័រ The Telegraph របស់អង់គ្លេសថា “ខ្ញុំប៊ិះនឹងចាកចេញពីក្រុមChelseaទៅហើយកាល ពីមុនរដូវកាលចាប់ផ្តើម ។ តើខ្ញុំចង់ចាក ចេញពីក្លិបតោខៀវទេ? ចម្លើយគឺចង់ណាស់ដោយសារតែរឿងរ៉ាវមួយចំនួនដូចជា គ្រួសារអនុស្សាវរីយិ៍នៅទីនោះ។ តែអ្វីដែលធ្វើឲ្យខ្ញុំសម្រេចចិត្តនៅទីនេះវិញមិនមែន មកពីក្លិប Chelsea ទេ គឺដោយសារតែខ្ញុំ ទទួលបានការស្រលាញ់ពីអ្នកគាំទ្រនិង មនុស្សជាច្រើន ដែលធ្វើឲ្យខ្ញុំសប្បាយចិត្តនៅទីនេះ។”

Diego Costa បានបញ្ជាក់បន្ថែមទៀត ថា “រឿងរ៉ាវតែម្យ៉ាងប៉ុណ្ណោះដែលខ្ញុំចង់ ចាកចេញពីក្លិបគឺគ្រួសារ ប៉ុន្តែមនុស្សជាច្រើនស្រលាញ់ចូលចិត្តខ្ញុំនៅទីនេះ ហើយគ្រូបង្វឹកថ្មីបានបញ្ជាក់ប្រាប់ខ្ញុំពីដំបូងថា គាត់ពឹងផ្អែកមកលើខ្ញុំ”៕ ដេវីត

Diego Costa


ចែករំលែក៖