លោក Jorge Mendes ភ្នាក់ងាររបស់ Ronaldo បាននិយាយថា ក្លិបមកពីលីកកំពូល ប្រទេសចិនមួយមិនបានបញ្ចេញឈ្មោះ គ្រោងដេញថ្លៃទិញ Ronaldo ក្នុងតម្លៃ មហាសាល ២៦០លានផោន (ជាង៣០០ ដុល្លារ) និងហ៊ានឲ្យប្រាក់ឈ្នួលដល់កីឡាកររូបនេះរហូតដល់១,៦លានផោន ក្នុងមួយសប្តាហ៍ដែលជាតម្លៃមួយខ្ពស់បំផុតរបស់កីឡាករលើពិភពលោក ។
ប៉ុន្តែលុយមិនមែនមិនសំខាន់សម្រាប់ Cristiano Ronaldo ម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យរូបនេះទេ ពោលគឺ Cristiano Ronaldo បានបដិសេធទាំងស្រុងរួចរាល់ ហើយបន្ទាប់ពីទទួលបានសំណើដែលមានតម្លៃកប់ក្តោងមួយនោះ។
លោក Mendes បានប្រាប់ Sky Italia ថា “ក្លិបចិនបានឲ្យ ៣០០លានអឺរ៉ូ (២៥០ លានផោន) ទៅ Real Madrid និងជិត ១០០លានក្នុង១ឆ្នាំដល់ Ronaldo ប៉ុន្តែលុយមិនមែនជាអ្វីគ្រប់យ៉ាងទេ ហើយក្លិបReal Madrid គឺជាជីវិតរបស់ Ronaldo ទៅវិញទេ” ៕ ដេវីត