ព័ត៌មានទាន់ហេតុការណ៍៖

ត្រួតពិនិត្យរថយន្តធុនធ្ងន់ជាង ៣០គ្រឿងនៅផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ: ដើម្បីរឹតបណ្តឹងដល់ ម្ចាស់រថយន្តនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រប់ប្រភេទប្រើប្រាស់សុទ្ធតែរថយន្តធំៗបើកឆ្លងកាត់រាជធានីភ្នំពេញអោយគោរពតាមការណែនាំរបស់ក្រសួងសាធារណៈ និងការណែនាំរបស់របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ក្រុមសមត្ថកិច្ចចម្រុះ មកពីក្រសួងសាធារណៈ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលបាន ដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកជញ្ជូនធន់ធ្ងន់នៅចំនុចព្រំប្រទល់រវាងសង្កាត់វាលស្បូវនិងសង្កាត់និរោធ ដើម្បីត្រួតពិនិត្យឯកសារ និងច្បាប់អនុញ្ញាតិ អោយចូលរាជធានីភ្នំពេញ ។

យុទ្ធនាការពេញមួយថ្ងៃទី៣ ដើមឆ្នាំ២០១៧នេះកម្លាំងចម្រុះបានចាប់រថយន្តធន់ធ្ងន់ជាង ៣០គ្រឿង រួមមានរថយន្តដឹកដី រថយន្តដឹកទំនិញ រថយន្តលាយស៉ីម៉ង់ត៍ រថយន្តដឹកដែក ។

ក្នុងការចាប់ដើម្បីត្រួតពិនិត្យឯកសារនិងច្បាប់ចូលរាជធានីភ្នំពេញនេះ ក្រុមការងារពិនិត្យឃើញរថយន្តដែលអនុវត្តតាមគោលការរបស់ក្រសួងសាធារណៈនិងគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញមានតែ៥-៦គ្រឿងប៉ុណ្ណោះ ក្រៅពីនោះគ្មានឯកសារគ្រប់គ្រាន់ឡើយ ។

ចំពោះរថយន្តដែលគ្មានឯកសារគ្រប់គ្រាន់ ពោលគឺគ្មានច្បាប់អនុញ្ញាអោយចូលរាជធានីភ្នំពេញ រថយន្តខ្លះមានច្បាប់ដែរតែបើកចូលខុសម៉ោង និងត្រូវពិន័យជាប្រាក់២០ម៉ឺនរៀល ហើយប្រាក់ដែលបានមកពីការពិន័យនេះគឺបញ្ចូលទៅក្នុងថវិការរបស់សាលារាជធានីភ្នំពេញ…ដោយឡែករថយន្តណាដែលកែច្នៃខុសបច្ចេកទេស តម្រូវអោយកាត់ចេញ។

មន្ត្រីក្រសួងសាធារណការម្នាក់ដែលចូលរួមក្នុងយុទ្ធនាការនេះបានអោយដឹងថា យុទ្ធនាការនេះធ្វើរៀងរាល់ថ្ងៃនៅគ្រប់ផ្លូវជាតិទាំងអស់ដោយចែកចេញជា២ក្រុម តែមិនមែនធ្វើនៅដោលដៅតែមួយនោះទេ គឺបង្វិលទៅតាមគោលដៅផ្សែងជុំវិញរាជធានីភ្នំពេញ ។

និយាយរួមកម្លាំងនេះជាកម្លាំងពិសេសរបស់ក្រសួងសាធារណៈការសហការជាមួយកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលដើម្បីត្រួតពិនិត្យរថយន្តដឹកទំនិញណាកែច្នៃខុសបច្ចេកទេស គ្មានច្បាប់អាជីវកម្ម , គ្មានច្បាប់អនុញ្ញាត ចូលរាជធានីភ្នំពេញ និរថយន្តណាដែលល្មើសនិងបំរាមបើកចូលរាជធានីភ្នំពេញខុលម៉ោងកំណត់ ។

យុទ្ធនាការពេញមួយថ្ងៃនេះកម្លាំងចម្រុះបានធ្វើការផាកពិន័យរថយន្តគ្មានច្បាប់អនុញ្ញាតិចូរាជធានីភ្នំពេញ និងរថយន្តបើកចូលខុសម៉ោងអនុញ្ញាតិជាង២០គ្រឿង និងតម្រូវអោយកាត់ទ្រុងចេញចំនួន២គ្រឿង ក្រៅពីនោះរថយន្តដែលមានឯកសារគ្រប់គ្រាន់មិនត្រូវពិន័យនោះឡើយ ៕ សណ្តោស

img-20170103-wa0097

img-20170103-wa0098img-20170103-wa0099img-20170103-wa0100img-20170103-wa0101img-20170103-wa0104


ចែករំលែក៖