ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពជើងគោកថៃស្បថឈប់ធ្វើរដ្ឋប្រហារតទៅទៀតហើយ

ចែករំលែក៖

មេបញ្ជាការកងទ័ពជើងគោកថៃនាយឧត្តមសេនីយ៍ Cha lermchai Sitthisat កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ បាន ប្រកាសថា «នឹងមិនមានការធ្វើរដ្ឋប្រហារណាមួយផ្សេងទៀតកើតឡើងនៅក្នុង ប្រទេសថៃយើងសូមសន្យា»។

ការសន្យាខាងលើរបស់មេទ័ពថៃកើត ឡើងក្នុងពេលដែលថៃកំពុងតែរង់ចាំការបោះឆ្នោតជាសកលជ្រើសរើសមេដឹកនាំថ្មី នៅចុងឆ្នាំនេះ។

មេទ័ពខាងលើបានបញ្ជាក់ថា នឹងមិនមានការធ្វើរដ្ឋប្រហារណាមួយកើតឡើងទៀតឡើយ ហើយក៏មិនមានមូលហេតុអ្វីដែលត្រូវធ្វើរដ្ឋប្រហារទៀតដែរ។ យើងបាន ទទួលបទពិសោធន៍ពីអ្វីដែលបានកើតឡើង ក្នុងអតីតកាល។

សារព័ត៌មាន Bangkok Post បានដក ស្រង់សម្តីលោក lermchai Sitthisat បញ្ជាក់ ថា «បើទោះបីពលរដ្ឋថៃបានបោះឆ្នោត ជ្រើសរើសអ្នកណាធ្វើជាមេដឹកនាំក៏យោធានៅខាងក្រៅនយោបាយនោះដែរ ក្រោយពេលបោះឆ្នោតបានធ្វើឡើងមនុស្សគ្រប់ រូបត្រូវតែទទួលយកច្បាប់ ហើយយោធា នឹងមិនច្រានចោលលទ្ធផលបោះឆ្នោតនោះ ឡើយ»។

ការប្រកាសរបស់មេទ័ពជើងគោកថៃកើតឡើងធ្វើឲ្យពលរដ្ឋថៃព្រួយបារម្ភខ្លាំងជាងមុន។ ដោយសារតែកាលពីឆ្នាំ២០១៤ ក្រោយពេលមេទ័ពជើងគោកបានសន្យា ថា នឹងមិនធ្វើរដ្ឋប្រហារឡើយ ប៉ុន្តែប៉ុន្មាន ថ្ងៃក្រោយមកអតីតនាយករដ្ឋមន្ត្រី យីង ឡាក់ ត្រូវបានផ្តួលរំលំដោយយោធា។

តើពេលណាទើបថៃដើរដល់គោលដៅជាប្រទេសដែលមានស្ថិរភាពនយោបាយសេដ្ឋកិច្ច និងជាប្រទេសគំរូនៅក្នុងតំបន់ អាស៊ីភាគអាគ្នេយ៍?

ការធ្វើរដ្ឋប្រហារយោធាទី១៩នៅប្រទេស ថៃដែលបានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤បានបង្ហាញជាថ្មីម្ដងទៀតឱ្យឃើញ ថា កម្លាំងទាហានថៃជាកម្លាំងដែលមិន អាចបែងចែកកាត់ផ្ដាច់ចេញពីឆាកនយោបាយថៃនោះឡើយ បើទោះបីថៃមានជំហាន វិជ្ជមានរីកចម្រើនក្នុងរបបប្រជាធិបតេយ្យក៏ដោយ។ បើទោះបីបែបណាក្ដីថៃនៅតែស្ថិតក្នុងប្រទេសដែលមានកម្លាំងយោធាជាអាទិភាពដដែល។

ការសម្រេចធ្វើរដ្ឋប្រហារលើកទី១៩ របស់យោធាថៃក្នុងគោលដៅពង្រឹងឥទ្ធិ ពលរបស់យោធានៅក្នុងឆាកនយោបាយ និងរៀបចំសណ្ដាប់ធ្នាប់គ្រប់គ្រងដឹកនាំ ប្រទេសជាតិរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។

ការធ្វើរដ្ឋប្រហាររបស់យោធាថៃក្នុងគោលដៅបំពេញទៅតាមតម្រូវការរបស់ ប្រជាពលរដ្ឋថៃ។ នៅពេលដែលមានវិវាទ នយោបាយយោធាតែងតែប្រកាសថា នឹង មិនលូកដៃទៀតនោះឡើយ ប៉ុន្ដែដោយមិន អាចរកដំណោះស្រាយឃើញទើបសម្រេចជ្រៀតជ្រែកក្នុងគោលបំណងរក្សាសន្ដិ សុខសណ្ដាប់ធ្នាប់ឡើងវិញ ចៀសវាងទុក ឱ្យស្ថានភាពកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។

បើទោះបីការធ្វើរដ្ឋប្រហារនោះទទួល រងការថ្កោលទោសយ៉ាងខ្លាំងពីប្រជាពល រដ្ឋមួយចំនួនធំពិសេសគឺក្រុមអ្នកគាំទ្រ គណបក្សភឿថៃ ប៉ុន្តែការធ្វើរដ្ឋប្រហារនេះជាជម្រើសតែមួយគត់ដែលអាចជួយប្រទេស ថៃឱ្យប្រសើរឡើងវិញ។

អ្នកនយោបាយថៃក៏បានឯកភាពទៅ នឹងការធ្វើរដ្ឋប្រហារខាងលើនៅពេល ដែលគោលនយោបាយរបស់ខ្លួនមិន ឈានដល់ការជោគជ័យគឺជាប់គាំងនៅ មួយកន្លែង (ស្មើគ្នាជានិច្ច) ទាំងនោះ ហើយធ្វើឱ្យអ្នកនយោបាយថៃត្រូវទទួល យកនូវការចាប់ផ្ដើមលេងសាជាថ្មីក្រោមការរៀបចំធ្វើអាជ្ញាកណ្ដាលរបស់កម្លាំង យោធា(ក្ដារអុកដែលមិនមានការចាញ់ឈ្នះ ចាំបាច់ត្រូវតែរៀបកូនលេងសាជាថ្មី)។

អ្នកនយោបាយថៃរួមទាំងនាយករដ្ឋ មន្ដ្រីផងដែរ មិនមានសិទ្ធិទាំងស្រុងទៅ លើកម្លាំងយោធានោះឡើយទាំងនោះជា ការងាយស្រួួលសម្រាប់រដ្ឋប្រហារ។ ដូច ការធ្វើរដ្ឋប្រហារលើកទី១៨-១៧ និងរដ្ឋ ប្រហារមុនៗអ្នកនយោបាយទាំងអស់ បើ ចង់ប្រឡូកនយោបាយទៀតគឺត្រូវតែរៀបក្បួនចុះឈ្មោះប្រកួតសាជាថ្មីដោយនយោបាយចាស់ៗទាំងអស់គឺត្រូវលុបចោល ទាំងស្រុង។ ទាំងនោះបានប្រែក្លាយទៅជាទម្លាប់មួយនៅក្នុងប្រទេសថៃដែលបាន កើតឡើងតាំងពីឆ្នាំ១៩៣២មកម្លេ៉ះមិន មែនទើបតែពេលនេះនោះទេ។

ក្រុមអ្នកគាំទ្ររដ្ឋាភិបាលមិនសប្បាយចិត្ដទៅនឹងសកម្មភាពខាងលើនោះឡើយ ដោយសារតែខាងរដ្ឋាភិបាលនៅមានកូនច្រើន ហេតុអ្វីចាំបាច់ត្រូវរៀបលេងជាថ្មីពី ចំណុចចាប់ផ្ដើមទាំងនោះអយុត្ដិធម៌ចំពោះរដ្ឋាភិបាល។ ចំណែកក្រុមប្រឆាំងវិញ ដែលចាញ់ប្រៀបទៅហើយនោះ ពោលគឺ បរាជ័យទាំងស្រុងបានអបអរសាទរនូវអ្វីដែលកម្លាំងយោធាបានធ្វើគឺឱ្យរៀបចំសាជាថ្មីជារឿងដែលក្រុមប្រឆាំងចង់បាន។

ក្រោយការប្រកាសរដ្ឋប្រហារមេដឹកនាំក្រុមប្រឆាំងថៃលោក ស៊ូថេប ថឿកសូ បាន បានប្រកាសពីភាពសប្បាយរីករាយទទួលយកនូវសកម្មភាពទាំងនោះជាការខិតខំហាលភ្លៀងហាលថ្ងៃជាច្រើនខែរបស់ លោក។

ច្បាប់នៅក្នុងប្រទេសថៃមួយចំនួន រក្សាទុកនៅដដែលដូចជាការតែងតាំង នាយករដ្ឋមន្ដ្រី និងគណៈរដ្ឋមន្ដ្រីមិនឆ្លង កាត់ការបោះឆ្នោតនៅពេលប្រទេសជាតិ មានវិវាទ។ នៅពេលនេះថៃមិនមានរដ្ឋធម្មនុញ្ញទៀតឡើយ បើទោះបីរដ្ឋធម្មនុញ្ញត្រូវបានសរសេរឡើងដោយកម្លាំងទាហានធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០០៦ ដោយឱ្យភាគី ពាក់ព័ន្ធក្នុងឆាកនយោបាយគោរពរយៈពេល៧ឆ្នាំកន្លងមក។ រដ្ឋធម្មនុញ្ញទាំងនោះ នឹងត្រូវរលាយ ហើយរដ្ឋធម្មនុញ្ញថ្មីបាន បង្កើតឡើងសម្រាប់អ្នកនយោបាយថ្មីដែល ចាប់ផ្ដើមពីដំបូងអនុវត្ដបន្ដទៀត។

គួរបញ្ជាក់ផងដែរថា រាល់ពេលមានរដ្ឋប្រហាររដ្ឋធម្មនុញ្ញត្រូវតែបានកែប្រែសម្រាប់ ការប្រកួតថ្មីចៀសវាងជាប់គាំងដូចពេល មុនៗ។ ប៉ុន្ដែរឿងរ៉ាវកន្លងមកបានកើតឡើង ជាច្រំដែល បើទោះបីផ្លាស់ប្ដូរប៉ុនណាក៏ មិនអាចគេចផុតពីវិបត្ដិហើយយោធាចូល រួមធ្វើរដ្ឋប្រហារនោះដែរ។

អ្នកនយោបាយចាស់ៗរបស់ប្រទេស ថៃដែលមានបទពិសោធន៍ពេញលេញក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកការរីក ចម្រើនបានបង្ហាញពីការធុញថប់យ៉ាងខ្លាំង ក្នុងនយោបាយថៃនៅពេលដែលនយោ បាយរបស់ខ្លួនជិតដល់គោលដៅត្រូវបង្ខំ ឱ្យវិលត្រឡប់មកពីចំណុចចាប់ផ្ដើមទៅវិញ។ សកម្មភាពបែបនេះតើពេលណា ទើបថៃដើរដល់គោលដៅជាប្រទេសដែលមានស្ថិរភាពនយោបាយសេដ្ឋកិច្ច និង ជា ប្រទេសគំរូនៅក្នុងតំបន់អាស៊ីភាគអា គ្នេយ៍?៕ ម៉ែវ សាធី

7586afeee5b1ac-img

640_2014_05_20_15_39_46


ចែករំលែក៖