ព័ត៌មានទាន់ហេតុការណ៍៖

Zlatan Ibrahimovic ចូលចិត្តធ្វើឲ្យគេរិះគន់ហើយលេបសម្តីរបស់ពួកគេវិញ

ចែករំលែក៖

ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibra- himovicរបស់ក្លិបបិសាចក្រហម Manchester Unitedបានបញ្ជាក់ ថាការរិះគន់គាត់ថាលេងបាល់មិនកើតនោះគឺខុស ហើយ ។

ឈានចូលដល់វ័យ៣៥ឆ្នាំហើយ Zlatan Ibrahimovic នៅតែមានទម្រង់លេងល្អក្នុងក្របខ័ណ្ឌកំពូល របស់អង់គ្លេស ខណៈអ្នករិះគន់ជាច្រើនថា គាត់មិនអាចលេងបានល្អទៀតឡើយបន្ទាប់ពីចាក ចេញពីក្រុមជើងឯកបារាំង Paris Saint-Germain ។

ប៉ុន្តែIbrahimovic បានធ្វើឲ្យអ្នករិះគន់ទាំងនោះស្ងាត់មាត់ដូចគេចុកទៅវិញ ដោយ គាត់អាចរកបានគ្រាប់បាល់១៧គ្រាប់ក្នុង ចំណោម២៧ប្រកួតហើយចាប់តាំងពី ផ្លាស់ចេញពី Paris Saint-Germain ដោយ គ្មានតម្លៃខ្លួនផ្ទេរនោះ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតនេះបានថ្លែងថា “រាល់ឆ្នាំមានគេទូរស័ព្ទហៅខ្ញុំមកលេងនៅ Premier League ប៉ុន្តែខ្ញុំសម្រេចចិត្តមកកាន់ទីនេះនៅពេលដែលមាន មនុស្សជាច្រើនថាខ្ញុំចាស់ជ្រុលលេងលែងកើតទៅហើយ។ ពួកគេថាខ្ញុំមិនអាចលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេសបានឡើេយ ប៉ុន្តែពេលនេះខ្ញុំបានបង្ហាញយ៉ាងច្បាស់ថាពួកគេត្រូវលេបសម្តីរបស់ពួកគេវិញទៅ។”

Ibrahimovic បាននិយាយបន្ថែមទៀត ថា “ការរិះគន់ធ្វើឲ្យខ្ញុំមានកម្លាំងកាន់តែខ្លាំងឡើង។ ពួកគេត្រូវបានគេជួលឲ្យនិយាយរឿងអាក្រក់ៗនិងរិះគន់ ប៉ុន្តែខ្ញុំត្រូវបានគេជួលឲ្យលេងបាល់ទាត់ ហើយខ្ញុំសប្បាយ រីករាយនឹងអាជីពនេះណាស់” ៕ ដេវីត

se


ចែករំលែក៖