ខ្មាន់កាំភ្លើងរាប់សិបនាក់សង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអុីស្លាមIS បាន សម្លាប់ឆ្មាំគុកហើយដោះលែងអ្នកទោសជាច្រើនស្ថិតនៅមន្ទីរឃុំឃាំង ភាគខាង ត្បូងហ្វុីលីពីន។
មន្ត្រីអនុរក្សពន្ធនាគារហ្វុីលីពីនបានឲ្យដឹងថា អ្នកទោសជាង១៥០នាក់ បានរត់ គេចខ្លួនបាត់ ក្រោយការវាយប្រហារពីក្រុមអុីស្លាមIS ទៅលើមន្ទីរឃុំឃាំង North Cotabato ស្ថិតនៅទីក្រុង Kidapawan ភាគ ខាងត្បូងហ្វុីលីពីននៅវេលាម៉ោង១រំលង អធ្រាត្រ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។
ឆ្មាំគុក Peter Bongat បានឲ្យដឹងថា អ្នកគ្រប់គ្រងនៅទីនោះត្រូវបាញ់សម្លាប់ ហើយពេលវាយប្រហារកើតឡើងនៅក្នុងមន្ទីរឃុំឃាំងមានអ្នកទោស១.៥១១នាក់។ ចំណែកអ្នកទោស១៥៨នាក់រត់គេចខ្លួន បាត់ និង៤នាក់ត្រូវចាប់បានមកវិញ។
ក្រុមប្រដាប់អាវុធខាងលើមកពីក្រុម បដិវត្តអ៊ិស្លាម Moro ដែលជាក្រុមភេរវកម្មធំបំផុតនៅក្នុងប្រទេសនេះ។
គួរបញ្ជាក់ថា នេះជាការវាយប្រហារជា ទ្រង់ទ្រាយធំ និងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់កើតមាននោះទេសម្រាប់ប្រទេសហ្វុី លីពីន ដែលក្រុមឧទ្ទាមបានប្រដាប់ដោយអាវុធបានសម្រុកវាយលុកក្នុងពន្ធនាគារ ក្នុងគោលបំណងដើម្បីរំដោះបក្ខពួកពួកគេដែលស្ថិតនៅ ក្នុងមន្ទីរឃុំឃាំងនោះ។ ទង្វើនេះត្រូវបានក្រុមរដ្ឋអ៊ិស្លាមប្រកាសថា ជាសកម្មភាពរបស់ពួកគេដែលមានក្រុម ឧទ្ទាមមូស្លីមជាអ្នកបើកការវាយប្រហារ តែម្តង។
ការវាយប្រហារនេះ មានរយៈពេល ២ម៉ោង ដែលមានក្រុមឧទ្ទាមប្រដាប់ ដោយអាវុធគ្រប់ធុនជាង១០០នាក់ឯណោះ។
ការរំដោះអ្នកទោសជាច្រើនបែបនេះ ត្រូវបានគេដឹងថា ក្រុមឧទ្ទាមបានសម្រុក ចូលពន្ធនាគារមួយនៅក្នុងក្រុង Kidapawan នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធម្សិលមិញ៕ ម៉ែវ សាធី