ព័ត៌មានទាន់ហេតុការណ៍៖

លោកយី វាសនាចុះធ្វើតេស្តកីឡាអត្តពលកម្មជនពិការ ត្រៀមអាស៊ានប៉ារ៉ាហ្គេមនៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃដើមខែមករាឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានកំពុងខិតខំធ្វើតេស្តជ្រើសរើសកីឡាករកីឡាការិនីល្អៗសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ ត្រៀមចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅទីលានពហុកីឡដ្ឋានជាតិ។

លោក យី វាសនានិងក្រុមមន្ត្រីផ្នែកត្រួតពិនិត្យកាយសម្បទារួមជាមួយគ្រូបង្វឹកបានធ្វើកីឡាករកីឡាការិនី ដោយយកចិត្តទុកដាក់ គិតទាំងការពិនិត្យនិងវាយតម្លៃ ប្រភេទពិការភាព របស់កីឡាករកីឡាការិនី ប៉ុន្តែការតេស្តកាយសម្បទានេះ ធ្វើបានត្រឹមកម្រិតថ្នាក់ជាតិប៉ុណ្ណោះ ព្រោះមន្ត្រីរបស់លោកនៅមានកម្រិតទាបនូវឡើយ។

លោកអគ្គលេខាធិការ បានឲ្យដឹងថា ការធ្វើតេសអត្តពលិកជនពិការដើម្បីជ្រើសរើសយកអ្នកដែលមានសមត្ថភាពសម្រាប់ប្រមូលផ្តុំក្នុងជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិឆ្នាំនេះត្រៀមលក្ខណៈទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅម៉ាឡេស៊ីឆ្នាំ២០១៧។

ប្រភេទកីឡាអត្តពលកម្មជនពិការ មានវិញ្ញាសារចំនួន៥ ដូចជា វិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រដល់៤០០ម៉ែត្រ, វិញ្ញាសាររត់សម្រាប់អ្នកពិការដៃ ពិការជើង ពិការភ្នែក និង វិញ្ញាសារជិះរទេះ មានវិញ្ញាសា១០០ម៉ែត្រ ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ។ ក្នុងចំណោមអត្តពលិក៣២នាក់មកចូលរួមធ្វើតេស្តមាន៧នាក់ជាកីឡាការិនី។

លោក ផៃ សុខគ្រូបង្វឹកកីឡាអត្តពលជម្រើសជាតិបានឲ្យដឹងថា វិញ្ញាសារជិះរទេះ កីឡាករ វ៉ាន វ៉ុននៅតែរក្សាបានថិរវេលាល្អដាច់គេដដែលក្នុងនោះការប្រណាំងរទេះចម្ងាយ១០០ម៉ែត្រវ៉ាន វ៉ុនធ្វើក្នុងរង្វងថិរវេលា១៥វិនាទី១៨ ខណៈដែលកីឡាករ២នាក់ផ្សេងទៀតធ្វើបានសម្រេចក្នុងរង្វង១៦វិនាទី៤៣និង១៧វិនាទី០២។ ជាមួយ និងថិរវេលាល្អលើវិញ្ញាសារចម្ងាយ១០០ម៉ែត្រ វ៉ាន វ៉ុនបន្តប្រកួតតេស្តវិញ្ញាសារចម្ងាយ ៤០០ម៉ែត្រគេធ្វើបានសម្រេចក្នុងរង្វងថិរវេលា ចន្លោះពី៥៦វិនាទី៨៥។ចំពោះវិញ្ញាសារចម្ងាយ៨០០ម៉ែត្រវ៉ាន វ៉ុនធ្វើបានក្នុងថិរវេលា២នាទី០០៕ សារីម

%e1%9e%87%e1%9e%93%e1%9e%96%e1%9e%b7%e1%9e%80%e1%9e%b6%e1%9e%9a-%e1%9f%a4 %e1%9e%87%e1%9e%93%e1%9e%96%e1%9e%b7%e1%9e%80%e1%9e%b6%e1%9e%9a %e1%9e%87%e1%9e%93%e1%9e%96%e1%9e%b7%e1%9e%80%e1%9e%b6%e1%9e%9a%e1%9f%a1 %e1%9e%87%e1%9e%93%e1%9e%96%e1%9e%b7%e1%9e%80%e1%9e%b6%e1%9e%9a-%e1%9f%a2 %e1%9e%87%e1%9e%93%e1%9e%96%e1%9e%b7%e1%9e%80%e1%9e%b6%e1%9e%9a-%e1%9f%a3


ចែករំលែក៖