ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងអវត្តមានជាលើកទីពីរនៅក្នុងតុលាការ

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park GeunHyeជាថ្មីម្តងទៀត បានអវត្តមាននៅក្នុងសាវនាការដេញដោលរបស់តុលាការធម្មនុញ្ញនាថ្ងៃទី៥ខែមករាឆ្នាំ២០១៧ ដើម្បីត្រួតពិនិត្យ និងផ្តាន្ទាទោសប្រធានាធិបតី។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោកស្រីផាក បានស្នើរឲ្យមានវត្តមាននៅក្នុងតុលាការដើម្បីផ្តល់ចម្លើយ ប៉ុន្តែលោកស្រីមិនមានវត្តមាននោះឡើយ នៅក្នុងការបើកសាវនាការជាលើកទីពីរ។

កាលពីថ្ងៃទី៣ ខែមករា កន្លងមកតុលាការធម្មនុញ្ញកូរ៉េខាងត្បូង បាន បើកសាវនាការជាសាធារណ ដេញដោលទោសរបស់ប្រធានាធិបតីពាក់ព័ន្ធនិង រឿងអាស្រូវនយោបាយទ្រងទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ តាមច្បាប់កូរ៉េខាងត្បូងមិនបានបង្ខំឲ្យលោកស្រីផាកត្រូវតែបង្ហាញខ្លួនជាចំបាច់នៅក្នុងតុលាការនោះឡើយ ។ជាមួយគ្នានេះដែរមេធាវីរបស់ប្រធានាធិបតីក៏បានឲ្យដឹងថា លោកស្រីនឹងបង្ហាញខ្លួននៅពេលដ៏ខ្លីខាងមុខ។

ដំណើរការនីតិវិធីរបស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ប្រឆាំងនេះលោកស្រីប្រធានាធិបតី ផាក គឹនហេនៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើមឡើងហើយបើទោះជាមិនមានវត្តមានចូលរួមជំនុំជម្រះក្ដីចោទប្រកាន់ពីលោកស្រី យ៉ាងណាក៏ដោយនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅមុននេះបន្ដិច។

ក្រុមអ្នកនយោបាយ បានបោះឆ្នោតលើបទចោទលោកស្រី ផាក គឹនហេ កាលពីខែមុខនេះ ពាក់ព័ន្ធទៅនឹងរឿងអាស្រូវអំពើ ពុករលួយប៉ុន្ដែតុលាការធម្មនុញ្ញ នាពេលបច្ចុប្បន្ននេះ ត្រូវការផ្ដល់សច្ចាប័នឫកែប្រែសេចក្ដីសម្រេចនេះ ពីព្រោះលោកស្រី ផាក គឹនហេបានសដិសេធម្ដងហើយម្ដងទៀតថា លោកស្រី មិនមានជាប់ពាក់ព័ន្ធនឹងរឿអាស្រូវពុករលួយនោះទេ ដោយបានលើកឡើងថា លោកស្រីគោរពតួនាទីនិងធ្វើការងារដោយស្មោះត្រង់។

គួរបញ្ជាក់ថា ដំណើរការសវនាការ របស់តុលាការធម្មនុញ្ញលើកដំបូងត្រូវបានលើកពេលម្ដងរួម ទៅហើយកាលពីប៉ុន្មានថ្ងៃ មុននេះដោយសារតែបរាជ័យ ក្នុងការស្នើឲ្យលោកស្រី ផាក គឹនហេ ចូលរួមក្នុងសវនាការពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុក រលួយនេះ បានធ្វើឲ្យផ្ទុះការតវ៉ាធំៗជាច្រើដងដោយបានទាមទារឲ្យលោកស្រី ប្រធានាធិបតីលាលែងពីតំណែង ៕ ម៉ែវ សាធី

Trial Begins For Captain And Crew Of Sewol Ferry Disaster 18140826_303


ចែករំលែក៖